លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលច្រានចោលដោយខ្ពើមរអើមលើការស្នើដីកាចាប់ខ្លួនរបស់រដ្ឋអាជ្ញាតុលាការ ICC

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញនេះបានថ្លែងថា លោកបានច្រានចោលពាក្យស្នើសុំដោយរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ការចេញដីកាចាប់ខ្លួនលោក ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអ្វីដែលកំពុងកើតមានឡើងនៅក្នុងតំបន់ហ្គាហ្សា។ រដ្ឋអាជ្ញានៃតុលាការ ICC លោក Karim Khan បានស្នើឱ្យចេញដីកាចាប់ខ្លួនលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊៊ីស្រាអែល លោក Yoav Gallant ព្រមទាំងមេដឹកនាំកំពូលៗរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសចំនួន ៣រូបទៀតពាក់ព័ន្ធនឹងការជាប់សង្ស័យពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ខ្ញុំសុំបដិសេធដោយភាពស្អប់ខ្ពើមចំពោះការប្រៀបធៀបរបស់រដ្ឋអាជ្ញានៃតុលាការទីក្រុងឡាអេ រវាងអ៊ីស្រាអែលដែលមានប្រជាធិបតេយ្យ និងក្រុមឃាតករសម្លាប់រង្គាលហាម៉ាស"។ រដ្ឋអាជ្ញានៃតុលាការ ICC បានស្នើឱ្យមានដីកាចាប់ខ្លួនលោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលើការសម្លាប់រង្គាល និងភាពអត់ឃ្លានខ្លាំងរបស់ប្រជាជនក្នុងតំបន់ហ្គាហ្សា។ 

លោក Netanyahu ថ្លែងថា៖ "តើអ្នកអាច​ប្រៀបធៀប​សត្វបិសាចហាម៉ាស ទៅនឹងក្រុមទាហ៊ាន IDF ដ៏ហានក្លារបស់អ៊ីស្រាអែលយ៉ាងម៉េចទៅរួច"? លោកបន្តថា៖ "ការប្រៀបធៀបគ្នានេះវាហាក់ដូចជាការស្វែងរកសមធម៌ក្នុងហេតុការណ៍ ១១ កញ្ញា រវាងប្រធានាធិបតីអាមេរិក (George W) Bush និង Osama bin Laden ឬជាការប្រៀបធៀបបុគ្គលពីររូបក្នុងសង្គ្រាមលោកលើកទី២គឺលោក Franklin D Roosevel និងលោក Hitler យ៉ាងដូច្នោះដែរ"។ 

គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី០៧ ខែតុលាមកម្ល៉េះ ក្រោយហេតុការណ៍វាយប្រហាររបស់ក្រុមហាម៉ាសក្នុងប្រទេសអ៊ីស្រាអែលដែលបណ្ដាលឱ្យមនុស្ស ១,១៧០នាក់បានស្លាប់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ដែលបានផ្តាច់ជីវិតមនុស្សប្រមាណជា ៣៥,០០០នាក់ហើយគិតមកដល់ពេលនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក