ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពិព័រណ៍ «ពន្លកបៃតង» នឹងចែកដើមឈើ១លានដើមដល់ប្រជាពលរដ្ឋយកទៅដាំ នៅខែកក្កដាខាងមុខ

ភ្នំពេញ៖ ក្រសួងបរិស្ថានការរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» នៅខែកក្កដា ខាងមុខនេះ ដោយមានការដាក់តាំងបង្ហាញនូវដើមឈើជាច្រើនប្រភេទ ប្រមាណជាង ១លានដើម ដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងដូចនេះនៅក្នុងសន្និសីទសារព័ត៌មាន ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាននឹងរៀបចំប្រារព្ធ វេទិកាកេសរកូលជាតិលើកទី៤ នេះភ្ជាប់ជាមួយនឹង ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ខែកក្កដា ឆ្នាំ២០២៤ នៅ បរិវេណផ្នែកខាងមុខទីស្តីការក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជននានា។ 

លោកបានឱ្យដឹងថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

ទន្ទឹមនោះ លោកក៏បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុង តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យ លើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយមានអ្នកចូលរួមចំនួនជាង ៨លាន/អង្គនាក់ បានបេ្ដជ្ញា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ។ 

រដ្ឋមន្រ្តីបរិស្ថានបានបង្ហាញនូវសុទិដ្ឋិនិយមថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» នឹងសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងសន្និសិទ្ធិខាងលើនេះ លោកបានប្រកាសដាំស្តារព្រៃ រាប់ពាន់ហិកតា ដែលដកហូតបានកាលពីពេលថ្មីៗកន្លងមកនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងរដូវស្សារនាពេលខាងនេះ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងផងដែរថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងលើក ជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក