ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយដែលជំរុញការផ្លាស់ប្ដូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជាសំខាន់បំផុតគឺត្រូវតែការពារសន្ដិភាពដែលសម្រេចបានមកដោយលំបាកឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ហើយអនាគតមេដឹកនាំកម្ពុជាត្រូវជៀសវាងពីការចូលរួមផែនការនយោបាយដែលជំរុញការផ្លាស់ប្ដូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការពារសន្ដិភាពឱ្យខាងតែបាន។

ក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលដែលប្រទេសមានសង្គ្រាមគ្មានឡើយសិទ្ធិមនុស្ និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការពារសន្ដិភាព និងក្នុងការឱ្យតម្លៃដល់សន្ដិភាពដែលសម្រេចបានមកជាមួយនឹងលះបង់មិនអាចកាត់ថ្លៃបាននេះ។

សម្ដេចថា៖ «មិនត្រូវភាន់ច្រលំថា សន្ដិភាព បានមកដោយឯកឯងនោះទេ»។

សម្ដេចធិបតីបន្ថែមថា តាមរយៈការរៀនសូត្រពីមេរៀនកម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី ហើយចុងក្រោយរុញច្រានឱ្យមានជម្លោះផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ សម្ដេចថា ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្ដិភាពដែលមានស្រាប់ និងស្វែងរកការសន្ទនាដោយសន្ដិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើងសំដៅឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយនៃអំពើប្រល័យពូជសាសន៍៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក