ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាត្រូវមានមោទកភាពថា ពួកយើងគឺជាអ្នកឈ្នះចុងក្រោយបំផុតទៅលើរបបប្រល័យពូជសាសន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការប្រឈមមុខនឹងអតីតកាល គឺជាអំរែកផ្លូវចិត្តដ៏ធ្ងន់សម្រាប់កម្ពុជា ដោយសារតែអំពើយង់ឃ្នងនៃរបបខ្មែរក្រហម និងការឈឺចាប់ជាច្រើនទសវត្សរ៍របស់ប្រជាជន ទោះជាយ៉ាងណាប្រជាជនកម្ពុជាត្រូវតែមានសង្ឃឹមជាមួយនឹងការពិតដែលបច្ចុប្បន្ននេះប្រជាជន និងជាតិកម្ពុជាបានរស់រានប្រកបដោយភាពរឹងមាំ និងបានបង្ហាញនូវគំរូសម្រាប់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកដែលកំពុងរងបញ្ហា និងជោគវាសនាស្រដៀងគ្នានេះ។

ថ្លែងក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចការដែលកម្ពុជាបានធ្វើទាក់ទងនឹងការអប់រំពីអំពើប្រល័យពូជសាសន៍គឺជាជោគជ័យដ៏លេចធ្លោមួយនៅលើឆាកអន្តរជាតិ ហើយកិច្ចការទាំងនេះបានកា្លយជាមេរៀនសម្រាបការអភិវឌ្ឍរបស់ប្រទេសក្រោយជម្លោះផ្សេងទៀត។

សម្ដេចថា៖ «ប្រជាជនកម្ពុជាត្រូវមានមោទនភាពថា ពួកយើងគឺជាអ្នកឈ្នះចុងក្រោយបំផុតទៅលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយពួកយើងគឺជាគំរូនៃការខិតខំកសាងអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។

របបកម្ពុជាប្រជាធិបតេយ្យបានដឹកនាំកម្ពុជាពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបាននាំកម្ពុជាទៅរកឆ្នាំ០ និងការកាប់សម្លាប់ប្រជាជនអស់ជិត២លាននាក់ របបនេះមានរយៈកាល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មុនឈានដល់ការដួលរលំចុងក្រោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងរលាយទាំងស្រុងពីកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក