ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាមានកត្តាចំនួន៣ដែលធ្វើឱ្យកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍និងសង្គ្រាមស៊ីវិល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបានលើកឡើងពីកត្តាមួយចំនួនដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរួមមាន ការបាត់បង់ឯកភាពផ្ទៃក្នុង ការលូកដៃពីបរទេស និងអយុត្តិធម៌សង្គម។

សម្ដេចលើកឡើងបែបនេះក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាមូលហេតុដែលធ្វើឱ្យខ្មែរក្រហមឡើងកាន់អំណាចបានដោយសារតែកម្ពុជាបានបាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា មិនមានឯកភាពក្នុងជួរកងទ័ព បូករួមទាំងការជៀតជ្រែកពីបរទេសទៀតនោះបានធ្វើឱ្យកម្ពុជាបាត់បង់នូវម្ចាស់ការក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួន មូលហេតុទាំងនេះហើយបូករួមទាំងអំពើអយុត្តិធម៌សង្គមដែលស្ដែងឡើងតាមរយៈគម្លាតអ្នកមាននិងអ្នកក្រ វាកាន់តែបង្ករឱ្យមានភាពតានតឹងក្នុងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបប ប៉ុល ពត មានឡើង។

សម្ដេចថា៖ «សង្គមរបស់យើងត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនោះទេ។ […] កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា»។

សម្ដេចបានប្ដេជ្ញាមិនអនុញ្ញាតឱ្យមានសមាសធាតុណាមួយក្នុងសង្គមបណ្ដុះនូវវប្បធម៌ជ្រុលនិយម តាមរយៈការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាសប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ឡើយ។

សង្គ្រាមវៀតណាម បូករួមទាំងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតដល់ការកាន់អំណាចទាំងស្រុករបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ការដឹកនាំក្រោមរបបខ្មៅងងឹតនេះបានធ្វើឱ្យពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់បាត់បង់ជីវិត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការរំលឹកពីអំពើប្រល័យពូជសាសន៍វាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់កម្ពុជា តែយ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវទទួលខុសត្រូវកុំឱ្យអំពើយង់ឃ្នងនេះកើតឡើងសាជាថ្មីម្ដងទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក