ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាថ្ងៃប្រវត្តិសាស្ត្រសំខាន់ៗចំនួន៣ត្រូវមានការបកស្រាយតែមួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីថ្ងៃប្រវត្តិសាស្រ្តសំខាន់ចំនួន៣ដែលត្រូវមានការបកស្រាយតែមួយដើម្បីជៀសវាងការប្រឌិត កេងចំណេញនយោបាយដោយបំពាន។ ថ្ងៃប្រវត្តិសាស្ត្រទាំង៣នោះរួមមាន ទិវាជ័យជម្នះ ៧ មករា ១៩៧៩ ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងទិវា នយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ឆ្នាំ២៩៩៨។

ថ្លែងក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ រំដោះពលរដ្ឋចេញពីរបបឃោឃៅយង់ឃ្នងខ្មែរក្រហម ហើយថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជួយពង្រឹងគ្នាទៅវិញទៅមក តែរបត់ប្រវត្តិសាស្ត្រសំខាន់បំផុតនៃសន្ដិភាពរបស់កម្ពុជាគឺកើតចេញពីលទ្ធផលនៃ «នយោបាយឈ្នះឈ្នះ» នៅពេលដែលអង្គការចាត់តាំងនយោបាយ និងរចនាសម្ព័ន្ធប្រដាប់អាវុធខ្មែរក្រហមបានរលាយទាំងស្រុង។

សម្ដេចបន្ថែមថា៖ «នេះគឺជាសច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបិទបញ្ចប់សង្គ្រាមស៊ីវិល និងការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានអូសបន្លាយអស់រយៈកាលបីទសវត្សរ៍។ […] នេះគឺជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយដែលកម្ពុជាពុំធ្លាប់ជួបប្រទះក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្តរបស់ខ្លួន»។

បន្ទាប់ពីការដួលរលំនៃរដ្ឋការខ្មែរក្រហមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានឈានដល់ប្រវត្តិសាស្ត្រថ្មីនៃដំណាក់កាលសង្គ្រាម និងការចចារ រវាង៤ភាគី រដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោក សឺន សាន និងខ្មែរក្រហម។ អតីនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក