ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាអំពើប្រល័យពូជសាសន៍គឺជារឿងឈឺចាប់ដែលត្រូវរម្លឹក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការរំលឹកពីអំពើប្រល័យពូជសាសន៍វាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់កម្ពុជា តែយ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវទទួលខុសត្រូវកុំឱ្យអំពើយង់ឃ្នងនេះកើតឡើងសាជាថ្មីម្ដងទៀត។

ថ្លែងក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីភាពចាំបាច់នៃការអប់រំអំពីអំពើប្រល័យពូជសាសន៍ដែលជាសោកនាដកម្មមិនត្រឹមតែស្រាប់កម្ពុជានោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ។

សម្ដេចថា៖ «ការឈឺចាប់នេះបានដាក់បន្ទុកឱ្យយើងមានការទទួលខុសត្រូវក្នុងការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិព័ណនាបាននេះសាជាថ្មីម្ដងទៀត»

សាលាក្ដីខ្មែរក្រហមបានបិទជាស្ថាពរនៅចុងឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការកាត់ទោសលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៥រូបរួមមាន លោក អៀង សារី អ្នកស្រី អៀង ធារិទ្ធិ លោក ខៀវ សំផន លោក នួន ជា និងលោក កាំង ហ្គិចអៀវ ហៅឌុច។ បច្ចុប្បន្នសាលាក្ដីមានតួនាទីក្នុងការរៀបចំបណ្ណសារ និងផ្សព្វផ្សាយពីដំណើរការសាលាក្ដី និងប្រវត្តិសាស្រ្តនៃខ្មែរក្រហមទៅកាន់សាធារណជន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក