ព័ត៌មានទាន់ហេតុការណ៍៖ លោក Donald Trump ចេញសេចក្តីថ្លែងការណ៍ស្តីពីការបាញ់ប្រហាររបស់នៅរដ្ឋ Butler, PA | អាសូរណាស់.!បុរសលក់រ៉េមកីម្នាក់បើកម៉ូតូ រឺម៉ក់ធ្លាក់ផ្លូវចូលក្រឡុកទឹក បណ្តាលឲ្យស្លាប់.! | UPDATE: FBI បញ្ជាក់អត្តសញ្ញាណរូបថតខ្មាន់កាំភ្លើងបាញ់អតីតប្រធានធិបតី ដូលណាល់ ត្រាំ | លោក ចាយ បូរិន អញ្ជើញសំណេះសំណាល និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាជនចំនួន៧០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ |

សម្តេចតេជោ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ 

សម្តេចតេជោបានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។

សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ 

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ 

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក