ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោស្នើសមត្ថកិច្ចសហការជាមួយវៀតណាមស្រាវជ្រាវរកអ្នកដែលជេរសម្ដេចនៅលើបណ្ដាញសង្គមTikTok

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់សមត្ថកិច្ចសហការជាមួយនឹងអាជ្ញាធរវៀតណាមក្នុងការស្រាវជ្រាវរកអ្នកដែលជេរសម្ដេចនៅលើបណ្ដាញសង្គម TikTok ដែលមានគណនេយ្យឈ្មោះជាភាសាវៀតណាម។

សម្ដេចបានបង្ហោះនៅលើហ្វេសបុករបស់នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

សម្ដេចតេជោបានលើកឡើងថា សម្ដេចភ្ញាក់ផ្អើលនៅពេលឃើញមតិយោបល់ក្នុង TikTok របស់សម្ដេចដែលបានបង្ហោះហើយត្រូវបានគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះជាភាសាវៀតណាមចូលមកជេរប្រមាទ។

សម្ដេចថា៖ «ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូនខ្មែរក្រោមដែលមានគណនី តិច តុចនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?» សម្ដេចមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សឱ្យចូលមកជេរសម្ដេចទេដូចនេះទើបស្នើរសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់។

នេះមិនមែនជាលើកទី១ទេដែលជនជាតិវៀតណាមបានចូលបញ្ចេញយោបល់បែបប្រមាថលើសម្ដេចតេជោជាក់ស្ដែងកាលពីឆ្នាំ២០១៦ និង២០១៧ ក្នុងពេលមានបញ្ហាសមុទ្រចិនខាងត្បូង ក៏មានជនជាតិវៀតណាមជាង២០០០នាក់ចូលមកជេរសម្ដេចតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយមកសម្ដេចបានប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក