អន្តរជាតិ: នៅក្នុងទីក្រុងតូចមួយនៅវាលខ្សាច់អាតាកាម៉ា (Atacama) ដែលជាវាលខ្សាច់ស្ងួតបំផុត នៃប្រទេសឈីលី (Chilean) មានការធ្លាក់ព្រិលដ៏កម្រមួយ។ នេះមិនមែនជាសញ្ញានៃការប្រែប្រួលអាកាសធាតុទេ ដោយសារព្រឹត្តិការណ៍នេះនឹងកើតមានឡើង រៀងរាល់ ២ ទៅ ៣ឆ្នាំម្តង។
អ្នកឯកទេសខាងឧត្តុនិយមបាននិយាយថាព្រិលធ្លាក់ជាធម្មតាក្នុងកំឡុងខែមិថុនានិងកក្កដារៀងរាល់ពីរឬបីឆ្នាំម្តង ដូច្នេះព្រិលដែលធ្លាក់នៅចុងខែសីហាបានផ្តល់ផលល្អដល់ប្រជាជននៅទីក្រុង អែលសាល់វ៉ាឌ័រ (El Salvador)។
ជាមួយគ្នានេះដែរ វាលខ្សាច់អាតាកាម៉ា (Atacama) ត្រូវបានចាត់ទុក ជាវាលខ្សាច់ស្ងួតបំផុតនៅលើពិភពលោកនឹងមានព្រិលធ្លាក់ក្នុងរយៈពេលពីរឬបីថ្ងៃទៀត៕