ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងរុស្ស៊ី

លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលរៀបចំដោយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋាន។

លោករដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងជូនពរចំពោះរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្ស៊ីសូមប្រកបដោយសុខសន្តិភាព សុភមង្គល និងវិបុលភាព។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងអស់រយៈពេលជិតប្រាំពីរទសវត្សរ៍មកហើយ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា យន្តការដែលមានស្រាប់ដូចជា គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច សហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេស និងការពិគ្រោះយោបល់ទ្វេភាគី គឺជាវេទិកាដ៏ល្អសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងសម្ទុះនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូឱ្យឡើងដល់កម្ពស់ថ្មីមួយទៀត។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក