ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារក្នុង អាណត្តិទី៦ និងលើកទិសដៅការងារបន្តសម្រាប់អាណត្តិទី៧ របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ

ភ្នំពេញ៖​ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារក្នុង អាណត្តិទី៦ និងលើកទិសដៅការងារបន្តសម្រាប់អាណត្តិទី៧ របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។

អង្គសន្និបាតបានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា ដោយពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះតំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះប្រធានគណកម្មាធិការនាយកសមាគមកម្ពុជរដ្ឋ អាណត្តទី៦, និងព្រះថេរ៉ានុថេរគ្រប់ព្រះអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សិស្ស និស្សិតយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនេះ លោក ចាយ បូរិន បានមានប្រសាសន៍ថា មហាសន្និបាតប្រចាំឆ្នាំនេះឡើង ក្នុងគោលបំណងចម្បង២ ធំៗគឺ៖ ទី១.ពិនិត្យមើលសមិទ្ធផលការងារ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានាក្នុងអាណត្តិទី៦ យកមកធ្វើការឆ្លុះបញ្ចាំង ដើម្បីកំណត់ទិសដៅការងារសម្រាប់អាណត្តិទី៧ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ឱ្យរឹតតែសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត។ ទី២.ការប្រកាសលាលែងពីតួនាទី របស់ប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយក ក្នុងអាណត្តិទី៦ ហើយរៀបចំបោះឆ្នោជ្រើសរើសប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយកថ្មីក្នុងអាណត្តិទី៧ ដោយអនុលោមតាមរបៀបវារៈដែលបានកំណត់ក្នុងប្រការ១៣ ជំពូក៣ និងរបៀបដែលបានកំណត់ចាប់ពីប្រការ ៣២ ដល់ ប្រការ៤១ ជំពូក៦ នៃលក្ខន្តិកៈពុទ្ធិកសមាគមកម្ពុជរដ្ឋ ពោលគឺ សមាជិកនៃគណៈកម្មាធិការនាយត្រូវជ្រើសតាំង សម្រាប់អាណត្តិបួនឆ្នាំ។

លោក រដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី៦កន្លងមក ក្រោមការដឹកនាំរបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយក ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានខិតខំប្រឹងប្រែងយកអស់ពីព្រះកាយពល និងកម្លាំងចិត្តប្រកបដោយបញ្ញាស្មារតី និងការទទួលខុសត្រូវខ្ពស់ ចំពោះព្រះភារកិច្ច និងភារកិច្ចដឹកនាំ រហូតទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ហើយគ្រប់សកម្មភាពដែលបានអនុវត្តនាពេលកន្លងមក និងលទ្ធផលដែលទទួលបាន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យពុទ្ធចក្រ និងអណាចក្រ ប្រកបដោយ ពុទ្ធិ និងព្រះបញ្ញាញាណយ៉ាងត្រចះត្រចង់ ។

នាឱកាសនេះដែរ អង្គមហាសន្និបាតទាំងមូល សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវគម្រោង “ព្រែកជីកហ្វូណនតេជោ “ ដែលបំរើឲ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក