ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យច្រានចោលព័ត៌មានមិនពិត និងមួលបង្កាច់របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដើម្បីជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ទាក់ទងនឹងការច្រានចោលការផ្សាយព័ត៌៌មានមិនពិតរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ នាពេលថ្មីៗនេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅមានការចុះផ្សាយតាមបណ្តាញគេហទំព័រសារ ព័ត៌មាន The Cambodia Daily Khmer មានចំណងជើងថា៖ "លោក ហ៊ុន ម៉ាណែត ទទួលបានកាដូជាដី ៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ"។

ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយខាងលើខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថាពុំមានករណីដូចខាងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer នោះទេ។ ការចុះផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និង គ្មានការទទួលខុសត្រូវ។

ការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំង សកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខរាជដ្ឋាភិបាលកម្ពុជា ដើម្បី លាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។

ទន្ទឹមនឹងការជូនព័ត៌មាននេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានកុំចែកចាយបន្តចំពោះអត្តបទព័ត៌មានដែលគ្មានការពិតនិងគ្មានវិជ្ជាជីវៈខាងលើនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក