ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើននៃទំនាក់ទំនងកូរ៉េ-កម្ពុជា

នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ 

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងនូវការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាង ICAPP និងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការអរគុណចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំមហាសន្និបាតម្តងៗ។ ជាមួយនឹងបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបាន ពីការៀបចំមហាសន្និបាតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ ២០១០ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាពអធិកអធម និងជោគជ័យបន្ថែមទៀត។  

បន្ថែមលើសនេះ ឯកឧត្តម បានបង្ហាញនូវក្ដីរីករាយយ៉ាងក្រែលែងចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េ មានភាពកាន់តែស្រស់បំព្រង តាមរយៈវត្តមានជាសាធារណ: របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ការណ៍នេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែមទៀត។ ជាក់ស្ដែង ការចុះអនុស្សរណៈស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើវិស័យទេសចរណ៍ និងការតភ្ចាប់រវាងប្រជាជន និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើនកូតាពលករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

ជាទីបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានភាពអធិកអធម និងទទួលបានជោគជ័យថ្លៃថ្លា ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក