ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំហររបស់កម្ពុជាលើបញ្ហាអ៊ុយក្រែនទទួលបានកោតសរសើរពីសមាជិកព្រឹទ្ធសភាបារាំង

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជាលោក M. Vincent ÉBLÉ បានកោតសរសើរចំពោះជំហរកម្ពុជាក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបញ្ជាក់ថា «កម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ស្ដាប់បង្គាប់អ្នកណាទេ»។

លោកលើកឡើងបែបនេះក្នុងពេលជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។

លោក M. Vincent ÉBLÉ បានលើកឡើងថា៖ «កម្ពុជាជាប្រទេសតែមួយនៅក្នុងតំបន់ដែលមានឥរិយាបថស្របនឹងគោលជំហរជាមួយបារាំង»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋសហព័ន្ធរុស្ស៊ីបានបើកការវាយប្រហារអ៊ុយក្រែនក្នុងប្រតិបត្តិការយោធាមួយដែលរុស្ស៊ីខ្លួនឯងថាជា«ប្រតិបត្តិការណ៍យោធាពិសេស»មិនមែនជាការឈ្លានពាននោះទេ។ ទោះជាយ៉ាងណាកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានចាត់ទុកប្រតិបត្តិការណ៍នេះគឺជាការឈ្លានពាន និងទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

បើទោះបីកម្ពុជាចូលរួមចាត់ទុកថាជាសង្គ្រាមឈ្លានពាន តែកម្ពុជាមិនគាំទ្រនោះទេចំពោះវិធានការទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី ដោយថាមានតែការចរចារប៉ុណ្ណោះទើបអាចស្វែងរកដំណោះស្រាយលើសង្គ្រាមនេះបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក