ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកព្រឹទ្ធសភាបារាំងស្នើកម្ពុជាអភិរក្សបេតិភណ្ឌសំណង់អាគារចាស់ៗខណៈឃើញថាអាគារថ្មីៗរីកដុះដាលខ្លាំងនៅភ្នំពេញ

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជាលោក M. Vincent ÉBLÉ បានស្នើឱ្យមានការរក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌសំណង់អាគារចាស់ៗខណៈឃើញថាអាគារថ្មីៗទំនើបៗរីកដុះដាលខ្លាំងនៅភ្នំពេញ។

ថ្លែងក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភាភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក M. Vincent ÉBLÉ បានអបអរសាទរ និងអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមឲ្យក្រុមហ៊ុនបារាំងជាច្រើន ចូលមកដាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការប្រែប្រួលខ្លាំង ប៉ុន្តែលោកបានគោរពស្នើសុំរក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអាគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយនឹងការកសាងនូវអគារថ្មីៗទំនើបៗ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌផ្អែកទៅលើគុណភាពរបស់សំណង់ដែរ ព្រោះអាគារចាស់ៗខ្លះមានសភាពទ្រុឌទ្រោមមិនអាចទុកនោះទេព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

សម្ដេចបានបង្ហាញថា អាគារចាស់ដូចជា៖ វិមានព្រឹទ្ធសភានេះជាដើម ដែលជាកេរដំណែលរបស់ ព្រះករុណា នរោត្តមសីហនុ កាលពីព្រះអង្គនៅជាព្រះប្រមុខរដ្ឋ នៅពេលនោះ គឺកសាងជាវិមានរដ្ឋ រួមទាំងសំណង់អគារចាស់ៗ មួយចំនួន ដែលសំណង់នៅរឹងមាំ គឺយើងនៅរក្សាទុក្ខ និងបានសាងសង់សំណង់អាគារថ្មីៗបន្ថែម រួមទាំងខិតខំរក្សា នូវអគារចាស់ៗទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។

កម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង៩០ឆ្នាំពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ដែលមានវត្តមាននៃសំណង់សម័យអាណានិគមជាច្រើនបានបន្សល់ទុកដល់បច្ចុប្បន្នស្ទើទូទាំងប្រទេសជាពិសេសរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក