ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកព្រឹទ្ធសភាបារាំងម្នាក់ថាលោកច្រណែនប្រទេសកម្ពុជាដែលមានទន្លេមេគង្គហូរកាត់

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជាលោក M. Vincent ÉBLÉ ថាលោកច្រណែនកម្ពុជាដែលមានអំណោយផលធម្មជាតិជាពិសេសគឺមានទន្លេមេគង្គដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ។ លោកថ្លែងបែបនេះក្នុងពេលដែលចូលជួបសំដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។

ក្នុងជំនួបនេះលោក M. Vincent ÉBLÉ បានកោតសរសេរពីដំណើរការអភិវឌ្ឍន៍កម្ពុជា ហើយបារាំងពិតជាមានមោទនភាពដែលបានរួមចំណែកដល់ការអភិវឌ្ឍនេះជាពិសេសគឺការធ្វើស្ថានីយ៍លើទឹកស្អាតបាក់ខែង។ លោកថាលោកច្រណែនកម្ពុជាដេលមានទន្លេមេគង្គសំបូរទឹកប្រើប្រាស់ ខណៈដែលនៅបារាំងតំបន់ដែលលោករស់នៅគឺត្រូវបូមទឹកពីក្នុងដីមកប្រើប្រាស់។

ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការវិនិយោគបារាំងលើស្ថានីយ៍ទឹកស្អាតបាក់ខែង ខណៈសម្ដេចថា កាលពីឆ្នាំទៅកម្ពុជាមានការលំបាកដោយសារការខ្វះខាតទឹកប្រើប្រាស់ជាពិសេសនៅតំបន់តាខ្មៅ នៃខេត្តកណ្ដាល ហើយក្រុមហ៊ុន វ៉ាងស៊ី និងអ្នកបច្ចេកទេសបារាំង បានរៀបចំបណ្ដាញនៅបាតទន្លេ ធ្វើការបញ្ជូនទឹកនេះ មិនត្រឹមតែប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញទេ គឺបានបញ្ជូនទៅកាន់ជាយក្រុងថែមទៀត ឱ្យមានទឹកប្រើប្រាស់។

 ទន្លេមេគង្គ គឺជាទន្លេវែងជាងគេលំដាប់លេខ១២នៅក្នុងពិភពលោក ដែលជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ ទន្លេនេះហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក