ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាកលវិទ្យាល័យជាតិសិង្ហបុរីបញ្ជូននិស្សិតមកស្វែងយល់ពីការគ្រប់គ្រងប្រព័ន្ធទឹកនៅតំបន់អង្គរ

សៀមរាប៖ និស្សិតចំនួន២៦មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី បានមកសិក្សាស្វែងយល់ពីការគ្រប់គ្រងទឹករបស់ដូនតាខ្មែរក្នុងតំបន់អង្គរ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

និស្សិតសិង្ហបុរី២៦នាក់ ដឹកនាំដោយសាស្ត្រាចារ្យមួយរូបពីសាកលវិទ្យាល័យជាតិសិង្ហបុរី បានចូលរួមស្ដាប់ការធ្វើបទបង្ហាញជាមួយនិស្សិតកម្ពុជ១៤នាក់ផ្សេងទៀត នៅសាលប្រជុំនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍ថានេះជាការចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងនិស្សិតប្រទេសសិង្ហបុរី ឱ្យយល់ដឹងបច្ចេកវិទ្យាបុរាណរបស់ខ្មែរមានភាពទំនើបបែបណា បើធៀបទៅនឹងប្រទេសទូទាំងពិភពលោកក្នុងអំឡុងសតវត្សរ៍ទី៩ ទី១០ ដល់សតវត្សរ៍ទី១៥ ក្នុងសម័យអង្គរ ដែលរុងរឿងលើគ្រប់វិស័យ ពិសេសការរៀបចំប្រព័ន្ធធារាសាស្ត្រ បើធៀបទៅបណ្តាតំបន់ផ្សេងៗ គឺចក្រភពខ្មែរមុនគេ។

លោកថា៖ «ប្រទេសជិតខាងមានការចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការងារគ្រប់គ្រង អភិរក្សប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរយើង និងបានផ្សព្វផ្សាយនូវកេរដំណែលរបស់ដូនតាយើងនាសម័យអង្គរដែលមានភាពល្បីល្បាញឈានដល់កម្រិតកំពូលផ្នែកធារាសាស្រ្ត ដែលមានដូចជា បារាយណ៍ស្តុកទឹក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង»។

ក្នុងបទបង្ហាញនេះ បានលើកឡើងនូវជីវប្រវត្តិនៃតំបន់អង្គរ ចាប់ពីការរីកចម្រើនខ្ពង់ខ្ពស់ រហូតដល់សម័យកាលបោះបង់ចោលទីក្រុងអង្គរ ដែលនាំឱ្យមានកង្វះការជួសជុលថែទាំ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណរងការខូចខាត ឈប់ដំណើរការ។

លោក ឡៃ ប៉ូទី បន្ថែមថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការងារជួសជុលស្តារប្រព័ន្ធធារាសាស្ត្របុរាណ ដែលអត់ដំណើរការជាង៥០០ឆ្នាំ ឱ្យមានដំណើរការឡើងវិញ និងអាចគ្រប់គ្រងចាត់ចែងទឹកបានប្រើប្រាស់គ្រប់គ្រាន់ពោល គឺនៅរដូវប្រាំងឱ្យមានទឹកជាប្រចាំ ហើយនៅរដូវវស្សា គឺការពារកុំឱ្យមានទឹកជំនន់ទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលដែរ។

បន្ទាប់ពីធ្វើបទបង្ហាញរួច អាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតទៅសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនសំខាន់ៗនៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរា បានជួសជុល និងស្តារឡើងវិញ។ ស្វែងយល់ពីរបៀបចាត់ចែងប្រព័ន្ធទឹក ប្រភពទឹកបង្ហាញថា រដូវប្រាំងជារដូវរីងស្ងួតទូទាំងប្រទេស តែក្នុងតំបន់អង្គរអាចរក្សាទឹកបានជាប្រចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក