ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្ខេបដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជំទាវទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណប្រតិភូកម្ពុជាឆ្ពោះទៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េលោក យូន ស៊ុកយ៉ល (Yoon Suk Yeol)។

បន្ទាប់ពីធ្វើដំណើរប្រមាណ៥ម៉ោង២០នាទី សម្ដេចធិបតី និងប្រតិភូកម្ពុជាបានទៅដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយនឹងការទទួលស្វាគមន៍ពីរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េផងដែរ មុនសម្ដេចធ្វើដំណើរទៅកាន់សណ្ឋាគារ ដែលពលរដ្ឋខ្មែរជាច្រើនកុះករកំពុងរង់ចាំត្រៀមត្រានៅច្រកចូលសណ្ឋាគារ។

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីបានចាប់ផ្ដើមដោយការដាក់កម្រងផ្ការលឹកវិញ្ញាណក្ខន្ធយុទ្ធជនដែលពលីក្នុងសង្គ្រាម មុនពេលសម្ដេចធ្វើដំណើរទៅជួបប្រធានាធិបតីកូរ៉េលោក យូន ស៊ុកយ៉ល នៅវិមានប្រធានាធិបតី។ ក្នុងពេលជួបជាមួយប្រធានាធិបតីកូរ៉េ កម្រិតទំនាក់ទំនងកម្ពុជា-កូរ៉េត្រូវបានឯកភាពថានឹងតម្លើងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ ក្នុងនោះដែរអនុសារណៈយោគយល់គ្នាលើឯកសារចំនួន៦ត្រូវបានសម្រេចឡើងដែលទាក់ទងជាពិសេសលើកិច្ចសហការអភិវឌ្ឍន៍សេដ្ឋកិច្ច វិនិយោគ ការពារកម្មសិទ្ធិបញ្ញា គ្រប់គ្រងគ្រឿងញៀន បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកែលម្អផ្លូវជនបទកម្ពុជា។ នៅវេលាថ្ងៃត្រង់ទី១៦ ខែឧសភា ប្រធានាធិបតីកូរ៉េ និងភរិយាបានរៀបចំអាហារថ្ងៃត្រង់ជូនសម្ដេចធិបតី ជំទាវទី១កម្ពុជា និងប្រតិភូកម្ពុជាក្នុងបរិយាកាសរីករាយ និងស្និតស្នាល។

សម្ដេចក៏បានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េលោក ហាន់ ដុកស៊ូ (Han Duck-soo) ដែលក្នុងជំនួបនោះនយករដ្ឋមន្ត្រីកូរ៉េបានបង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅបរទេស សម្ដេចមិនដែលភ្លេចទេក្នុងការចូលរួមវេទិកាធុរកិច្ច និងជំនួបជាមួយក្រុមហ៊ុននានាក្នុងប្រទេសនោះជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចទៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៃពិភពលោកលើកនេះសម្ដេចបានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េសរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន។

ក្នុងវេទិការនោះសម្ដេចធិបតីបានថ្លែងថាប្រកាសស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េទៅកម្ពុជា ដោយថាកម្ពុជានៅមានសក្ដានុពលជាច្រើនក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ជាមួយនឹងការធានានូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ចផងដែរ។

ជាមួយនឹងពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ សម្ដេចធិបតីបានកត់សម្ដាល់ថា «ក្រុមហ៊ុនកូរ៉េបាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា»។

សម្ដេចធិបតីបានបន្តដំណើរទស្សនកិច្ចថ្ងៃទី១៧ ខែឧសភា ដោយជួបជាមួយនឹងក្រុមហ៊ុននានារបស់កូរ៉េជាបន្តបន្ទាប់ដោយគិតត្រឹមម៉ោង១១ ព្រឹកនេះសម្ដេចបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន SK Securities ក្រុមហ៊ុន SM Entertainment ក្រុមហ៊ុន Dunamu ក្រុមហ៊ុន Daewoo E&C ក្រុមហ៊ុន Hanshin E&C ក្រុមហ៊ុន Daejoo KC Group ក្រុមហ៊ុន Booyoung Group ក៏ដូចជាអភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េលោក Oh Young-hun ផងដែរ។

សម្រាប់ព័ត៌មានលំអិតបន្ថែមទៀតនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី EAC News នឹងបន្តធ្វើបច្ចុប្បន្នភាពជម្រាបជូននាពេលក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក