ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជាជួបតំណាងក្រុមហ៊ុន SM Entertainment

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាមួយតំណាងក្រុមហ៊ុន SM Entertainment ជាក្រុមហ៊ុនឧស្សាហកម្មកម្សាន្តដ៏ធំមួយនៅប្រទេសកូរ៉េ។

ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈពុំទាន់មានព័ត៌មានលំអិតនៃជំនួបនេះនៅឡើយទេ។

M Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបានបង្កើតឡើងក្នុង ឆ្នាំ ១៩៩៥ និងបាននាំK-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់ ។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ១. ការផលិតកម្មតន្ត្រី ២. ការគ្រប់គ្រងសិល្បករ ៣. ការប្រគំតន្ត្រីទេសចរណ៍ ៤. ការបង្កើតខ្លឹមសារមាតិកា ៥. ការផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត ៦. ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ ៧. ការពង្រីកទីផ្សារសកល ។

កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុមSHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក