ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UPDATE៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីរួចផុតគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្រោយរងការលបបាញ់ប្រហារ

ស្លូវ៉ាគី៖ បើតាមព័ត៌មានចុងក្រោយនៅល្ងាចថ្ងៃទី១៦ ខែឧសភានេះ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico កំពុងស្ថិតក្នុងស្ថានភាព "ធ្ងន់ធ្ងរ" បើទោះបីជារួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតក្ដី បន្ទាប់ពីលោកត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារចំនួន ៥គ្រាប់ ដែលការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្រ្តីរូបនេះត្រូវបានគេមើលឃើញថាជាបញ្ហានយោបាយដ៏ធំមួយសម្រាប់ស្លូវ៉ាគី។ 

គួរបញ្ជាក់ថា នេះគឺជាហេតុការណ៍នៃការប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបដែលមិនធ្លាប់កើតមានសោះឡើយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ហើយបានជំរុញឱ្យមានការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ ខណៈអ្នកវិភាគនយោបាយជាច្រើនបានលើកឡើងថា សកម្មភាពខាងលើគឺជាការបង្ហាញពីបរិយាកាសនយោបាយកាន់តែក្តៅឡើងនៅក្នុងទ្វីបអឺរ៉ុប។ 

គេហទំព័រព័ត៌មាន tvnoviny.sk បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនភ្លាមៗក្នុងហេតុការណ៍នេះប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងអាចជាប់ពន្ធនាគារពី ២៥ឆ្នាំ រហូតដល់មួយជីវិត។ ការិយាល័យរដ្ឋាភិបាលបាននិយាយថា ប្រទេសស្លូវ៉ាគីនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខរដ្ឋ ព្រមជាមួយនឹងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ 

សូមបញ្ជាក់ថា ជនសង្ស័យបានបាញ់ប្រហារទៅលើលោកនាយករដ្ឋមន្រ្តី អំឡុងពេលដែលលោកកំពុងធ្វើដំណើរតាមផ្លូវ និងជួបស្វាគមន៍ជាមួយអ្នកគាំទ្រក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Handlova កណ្តាលនៃប្រទេសស្លូវ៉ាគី។ ប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគីបានរាយការណ៍ថាខ្មាន់កាំភ្លើងខាងលើគឺជាបុរសអាយុវ័យ ៧១ឆ្នាំគឺជាអតីតសន្តិសុខនៅផ្សារទំនើបមួយកន្លែង និងជាអ្នកនិពន្ធដែលជាសមាជិកនៃសមាគមអ្នកនិពន្ធរបស់ស្លូវ៉ាគី។ សារព័ត៌មាន Aktuality.sk បានដកស្រង់សម្តីកូនប្រុសរបស់ជនសង្ស័យថា ឪពុករបស់ខ្លួនគឺជាអ្នកដែលមានកាន់អាជ្ញាប័ណ្ណកាំភ្លើងស្របច្បាប់។

ឧបនាយករដ្ឋមន្ត្រី Robert Kalinak ថ្លែងថា ក្រុមវេជ្ជបណ្ឌិតបច្ចុប្បន្ននេះអាចគ្រប់គ្រងស្ថានភាពលើករណីរបស់លោកនាយករដ្ឋមន្រ្តី Robert Fico បាន ហើយបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពសុខភាពរប​ស់លោកបន្ថែម។ គួរឱ្យដឹងថា ឧបទ្ទវហេតុនេះបានធ្វើឱ្យមានចម្ងល់ជុំវិញការរៀបចំសន្តិសុខការពារសុវត្ថិភាពរបស់លោកនាយករដ្ឋមន្រ្តី ខណៈខ្មាន់កាំភ្លើងមានឱកាសបាញ់ប្រហារដល់ទៅ ៥ដងទៅលើជនរងគ្រោះ បើទោះបីជាលោកនាយករដ្ឋមន្ត្រីត្រូវបានអមដំណើរ និងការពារដោយអង្គរក្សជាច្រើននាក់យ៉ាងណាក៏ដោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក