ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានសហការជាមួយមូលនិធិ W Foundation បានរៀបចំវេទិកា ស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពាណិជ្ជកម្មឥណទានកាបូននៅលើពិភពលោក។

 វេទិកានេះមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក អ៊ាង សុផល្លែត និងប្រធានមូលនិធិ W Foundation លោក Kevin W Lee នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានលើកឡើងថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់ នឹង ការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

លោកបានលើកឡើងផងដែរពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកកំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាជន លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមានការប្រគួតប្រជែញគ្នាលើការបញ្ជាក់ និងការវាយតម្លែឥណទានកាបូន នៅលើពិភាពលោក។ ចំពោះប្រទេសកម្ពុជា លោកបានសង្កត់ធ្ងន់លើការវិនិយោគឥណទានកាបូនពីវិស័យកសិកម្ម ថាមពល ការដឹកជញ្ជូន និងការគ្រប់គ្រងសំណល់រឹង-រាវ។

លោក អ៊ាង សុផ្លែត បានគូសបញ្ជាក់ថា កម្ពុជាបានតាំងចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួនប្រមាណ៤១ ភាគរយ នៅត្រឹមឆ្នាំ២០២៣ ប្រសិនជាមានការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យាគ្រប់គ្រាន់។ ម្យ៉ាងទៀត ដើម្បីសម្រេចបានយុទ្ធសាស្ត្រអព្យាក្រិតកាបូន គឺត្រូវទាមទាឱ្យការបញ្ចេញពីប្រភាព មានតុល្យភាពជាមួយអាងកាបូន។ ជាមួយគ្នានេះឯកឧត្តមបានជំរុញឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយយុត្តិធម៍ ជាពិសេសសដល់ប្រទេស ដែលរងគ្រោះ និងត្រូវការពិតប្រាកដដើម្បីឆ្លើយតបនឹងការប្រែប្រួលការកាសធាតុ។

ទន្ទឹមនោះ លោក Kevin W Lee ប្រធានមូលនិធិ W Foundation បានលើកឡើងថាវេទិកាពិភពលោកថ្ងៃនេះ បាននាំមកនូវគំនិតជាច្រើន នុវានុវត្តន៍ ការផ្លាស់ប្តូរលទ្ធផលសិក្សាស្រាវជ្រាវ ការកសាងភាពជាដៃគូថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ចក់ និងការឆ្លើយតបដោយប្រសិទ្ធភាព ការប្រែប្រួលអាកាសធាតុ នៅលើសាកលលោក និងនៅប្រទេសកម្ពុជាផងដែរ។

គួរឱ្យដឹងដែរថា វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ប្រមាណជា៣០០ ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក