ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញប្រកាសការបញ្ចៀសចរាចរណ៍នាយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នីតិកាលទី៤ ដោយបើកដំណើរការទ្រង់ទ្រាយធំ នៅថ្ងៃទី១៧ ខែឧសភា ចាប់ពីម៉ោង ៦:០០ព្រឹកតទៅ។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងសមាជិកបក្ស នឹងចាប់ផ្តើមនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា តាមបណ្តោយស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ។

អ្នកចូលរួមប្រហែល ១០ ០០០នាក់មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញត្រូវបានគេរំពឹងថានឹងមកជួបជុំគ្នានៅទីតាំងនោះ។ បន្ទាប់មកនឹងធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈការប្រមូលផ្តុំដ៏ធំនេះអាចនឹងមានចរាចរ មមាញឹកខ្លាំង ជាពិសេសនៅតាមទីតាំងសំខាន់ៗមួយចំនួននៃទីក្រុង។

លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញស្នើឲ្យសាធារណជនមានការអត់ធ្មត់ និងយោគយល់ក្នុងអំឡុងពេលនេះ ដោយបញ្ជាក់ថា៖«ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង»។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សាធារណជន ចូលរួមសហការដោយយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមិទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

យុទ្ធនាការសម្រាប់ក្រុមប្រឹក្សារាជធានី រួមជាមួយនឹងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នឹងមានរយៈពេលប្រាំបីថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា ដែលនឹងមានបេក្ខជនមកពីគណបក្សប្រជាជន កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង គណបក្សខ្មែររួបរួមជាតិ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នីតិកាលទី៤នេះ។ ដំណើរការបោះឆ្នោតនឹងត្រូវបានសម្របសម្រួលនៅទូទាំងប្រទេសដោយមានការិយាល័យបោះឆ្នោតចំនួន ១១ ៦២២ ទាំង២៥ រាជធានី និងខេត្ត។

ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ត្រូវបានគេណែនាំឱ្យរៀបចំផែនការផ្លូវរបស់ពួកគេដោយប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ ដើម្បីជៀសវាងការពន្យារពេល និងគាំទ្រដល់ដំណើរការបោះឆ្នោតដោយរលូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក