ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរា ប្រកាសបើកដំណើរការទស្សនាថ្ងៃលិចឡើងវិញ នៅប្រាសាទប្រែរូប

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រកាសបើកដំណើរការឡើងវិញនូវការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបនៃរមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់។

ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីការជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប ដោយធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទាំងអស់។

អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាជ្ញាធរជាតិអប្សរា បានអំពាវនាវចំពោះភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកន្លែងកែលម្អ និងសុវត្ថិភាពនៅប្រាសាទប្រែរូប ខណៈកិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលកំពុងបន្តក្នុងការកែលម្អបទពិសោធន៍អ្នកទស្សនានៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ទន្ទឹមនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក