ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ខ្ញុំត្រូវការឯករាជ្យឱ្យប្រជាជនកម្ពុជា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាដោយប្រៀបធៀបព្រែកជីកហ្វូណនតេជោគឺជា «ឯករាជ្យរបស់កម្ពុជា» ដែលមិនត្រូវបានចំណុះដោយកត្តាធម្មជាតិកើតឡើងណាមួយ ឬនយោបាយរបស់ប្រទេសដទៃនោះទេ។

សម្ដេចថ្លែងបែបនេះក្នុងសារពិសេសថ្ងៃទី១៦ ខែឧសភា ឆ្នា២០២៤នេះ ដោយស្នើដល់ប្រជាជនខ្មែរគ្រប់រូបមើលឱ្យហួសពីផលចំណេញខាងសេដ្ឋកិច្ច ឱ្យឈានដល់ឯករាជ្យខាងនយោបាយនៃការដឹកជញ្ជូន។

សម្ដេចថា៖ «ខ្ញុំត្រូវការឯករាជ្យឱ្យប្រជាជនកម្ពុជា មានសេរីភាពក្នុងការដឹកជញ្ជូនធ្វើអាជីវកម្មក្នុងប្រទេស និងទំនាក់ទំនងអន្តរជាតិតាមព្រែកជីកហ្វូណនតេជោ»។

បើតាមសម្ដេចតេជោព្រែកជីកហ្វូណនតេជោមិនត្រឹមតែជាផ្លូវទឹកដ៏សំខាន់នោះទេ វាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៅទិសនីរតី និងភាពបៃតងនៅទិសនីរតីរបស់កម្ពុជា តាមរយៈការកើនឡើងនៃការដាំដុះ ការដាំដើមឈើ។ ក្រៅពីនេះ ក្រោយមានព្រែកជីកនេះហើយ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ក៏នឹងមានការរីកចម្រើន ដូចការ ប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ហើយសម្តេចតេជោ ក៏សង្កត់ធ្ងន់ថា កម្ពុជា មិនល្ងង់ រហូតដល់ទៅទាញទឹកប្រៃ មកបំផ្លាញទឹកសាបខ្លួនឯងនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក