ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោជំរុញរដ្ឋាភិបាលរៀបចំជីកព្រែកហ្វូណនតេជោឱ្យបានលឿន

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោឱ្យបានឆាប់ ដោយថាកម្ពុជាបានបំពេញភារកិច្ចតាមច្បាប់ជាតិ អន្តរជាតិរួចរាល់អស់ហើយ ព្រោះនេះជាប្រយោជន៍របស់ប្រទេសកម្ពុជា។

ថ្លែងក្នុងសារសំឡេងពិសេស ព្រឹកថ្ងៃទី១៦ ខែឧសភ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនត្រូវរង់ចាំអ្វីទៀតនោះទេ»។ សម្ដេចតេជោបានប្រកាសថានេះគឺជាឯករាជ្យខាងនយោបាយតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា និងជឿថាមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាវៀតណាមនោះទេ។

សម្ដេចថា៖ «វាលំបាកធ្វើណាស់ក្នុងស្ថានភាពដែលប្រទេសក្រីក្រ តែអ្វីដែលយើងអាចធ្វើបានធ្វើទៅដើម្បីឯករាជ្យ»។

សម្ដេចថានេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា១០០ភាគរយដោយគ្មានពាក់ព័ន្ធជាមួយនឹងប្រទេសចិននោះទេ ដោយសម្ដេចបានឆ្លើយតបចំពោះអ្នកនយោបាយ និងវិភាគមួយចំនួនដែលថាការធ្វើនេះធ្វើឱ្យកម្ពុជាខាតបង់ និងអាចធ្វើឱ្យកម្ពុជាបាត់បង់ដីទៅវៀតណាមថែមទៀតគឺជាការលើកឡើងដោយជ្រុលនិយម និងគ្មានស្មារតីស្នេហាជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក