ជំនួបពិភាក្សាការងាររវាង លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា | លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងបណ្តាប្រទេសអាស៊ាន អញ្ជើញទស្សនាស្តង់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ | ក្រសួងការងារដឹកនាំប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន | សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) |

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធ «នាគមាស» រួមគ្នា លើកទី៦ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤  ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។

កម្មវិធីបើកជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងធ្វើឡើង រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។

សមយុទ្ធនេះនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាបអំពើភេរវកម្ម ការប្រឆាំង​ដ្រូនស៊ើបការ​របស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែន​ធ្វើឡើងដើម្បីជាការគំរាមកំហែង ​ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលរសៀលថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានអោយដឹងថា លំហាត់សមយុទ្ធ «នាគមាស» កម្ពុជា -ចិន ឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមយុទ្ធជើងគោក ប្រើប្រាស់រថក្រោះពាសដែក រថយន្តគ្រប់ប្រភេទចំនួន៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក