ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីស្លូវ៉ាគីកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតក្រោយរងការលបបាញ់ប្រហារជាច្រើនគ្រាប់

ស្លូវ៉ាគី៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ត្រូវបានគេដឹងថាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលកំពុងគំរាមកំហែងដល់អាយុជីវិត ក្រោយទទួលបានព័ត៌មានថាលោកត្រូវបានគេលបប៉ុនប៉ងធ្វើឃាតដោយការបាញ់ប្រហារផ្ទួនៗជាច្រើនគ្រាប់នាថ្ងៃទី១៥ ខែឧសភានេះ ដែលសកម្មភាពខាងលើកំពុងត្រូវបានមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបប្រកាសថ្កោលទោសយ៉ាងខ្លាំង។ 

កាសែត The Dennik N daily បញ្ជាក់ថា ភ្នាក់ងារសារព័ត៌មានរបស់ខ្លួននៅឯទីក្រុងមួយឈ្មោះថា Handlova ស្ថិតនៅភាគកណ្ដាលប្រទេសស្លូវ៉ាគី បានឮស្នូរកាំភ្លើងបាញ់ឡើងជាច្រើនគ្រាប់ ហើយភ្លាមៗនោះគេបានឃើញក្រុមអង្គរក្សបានប្រញាប់ស្ទុះទៅគ្រាលោកនាយករដ្ឋមន្រ្តីដែលកំពុងដួលនៅលើដីឡើង និងប្រញាប់ប្រញាល់បញ្ជូនលោកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់តែម្តង។

កាសែតដដែលក៏បានបញ្ជាក់ថា នៅក្នុងពេលកើតហេតុគេក៏បានឃើញសមត្ថកិច្ចឃាត់ខ្លួនបុគ្គលម្នាក់ដែលគេសង្ស័យថាជាខ្មាន់កាំភ្លើងតែម្តង។ 

រដ្ឋាភិបាលស្លូវ៉ាគីតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា៖ "ងៃនេះបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Handlova មានការប៉ុនប៉ងធ្វើឃាតលើនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋស្លូវ៉ាគីលោក Robert Fico"។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដដែលបានបន្ថែមថា៖ ""បច្ចុប្បន្នគាត់ (នាយករដ្ឋមន្រ្តី) កំពុងត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Banska Bystrica ក្នុងស្ថានភាពដែលកំពុងគំរាមកំហែងដល់អាយុជីវិត ព្រោះគេត្រូវការពេលយូរពេកដើម្បីទៅដល់ទីក្រុង Bratislava (ទីក្រុងធំរបស់ប្រទេសស្លូវ៉ាគី) ដោយសារតែភាពចាំបាច់នៃស្ថានភាពរបស់លោកស្ថិតក្នុងសភាពស្រួចស្រាវពេក"។

បើតាមហ្វេសប៊ុកផ្លូវការរបស់លោក Robert Fico បញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីត្រូវបានគេបាញ់ប្រហារជាច្រើនគ្រាប់។ គួរបញ្ជាក់ថា លោក Robert Fico គឺជាអ្នកនយោបាយជើងចាស់មួយរូប ធ្លាប់បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីចំនួន ៤លើកមកហើយ ខណៈគណបក្ស Smer-SD ទើបឈ្នះការបោះឆ្នោតកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក