ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាល ជំរុញឱ្យពង្រឹងសន្តិសុខ នៅតាមមណ្ឌលសុខភាព ក្រោយករណីបាញ់សម្លាប់ពេទ្យ

ភ្នំពេញ៖ ក្រោយហេតុការណ៍ដែលគ្រូពេទ្យម្នាក់ត្រូវបាញ់សម្លាប់នៅប៉ុស្តិ៍សុខភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឈាង រ៉ា បានអំពាវនាវដល់អភិបាលខេត្តទាំងអស់ ពង្រឹងវិធានការការពារសន្តិសុខនៅតាមមូលដ្ឋានសុខាភិបាល ដោយការណែនាំនេះមានគោលបំណងការពារបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេគ្រប់ពេល។

យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា ដែលបានចេញកាលពីថ្ងៃទី 14 ខែឧសភា ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងធ្វើការជំរុញដើម្បីធានាថាសេវាសុខភាពនៅតែអាចប្រើប្រាស់បាន ២៤/៧ ដោយផ្តោតលើការថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍។

ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាពនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រសួងស្នើឱ្យមានការជំរុញឱ្យនគរបាលមូលដ្ឋានចុះល្បាតតាមតំបន់ជុំវិញកន្លែងពេទ្យ ជាពិសេសនៅទីដាច់ស្រយាល។ 

រដ្ឋមន្ត្រីសុខាភិបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវត្តមាននគរបាលចល័តជាប្រចាំ គឺដើម្បីទប់ស្កាត់នូវឧបទ្ទវហេតុផ្សេងៗ និងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ប្រតិបត្តិការទាំងពេលថ្ងៃ និងពេលយប់។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖«ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែម ទៀត ដល់ អាជ្ញា ធរ មូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំង ប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយជំនាញ នៅកន្លែង សំខាន់ៗ ជុំវិញ មូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ ដាច់ស្រយាលទាំងអស់»។ 

ជាមួយគ្នានេះ លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់ចំពោះសន្តិសុខ និងសុខុមាលភាពរបស់សហគមន៍។

គួរឱ្យដឹងដែរថា ហេតុការណ៍បាញ់សម្លាប់គ្រូពេទ្យប៉ុស្តិ៍សុខភាពនេះ កើតឡើង នៅយប់ ថ្ងៃទី១២ ឧសភា នៅប៉ុស្តិ៍សុខភាពអណ្តូងក្រឡឹង ដែលស្ថិតឃុំ សែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ដោយសារជនសង្ស័យ និងជនរងគ្រោះរងគ្រោះ ដែលជាគូស្នេហ៍មានការ ឈ្លោះប្រកែកគ្នា ខណៈហេតុការណ៍នេះ ក៏មានជនរងគ្រោះម្នាក់ទៀត ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនោះ រងរបួសផងដែរ។ 

ក្រសួងសុខាភិបាលបានចេញលិខិតចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់គ្រូពេទ្យ និងទទួលស្គាល់ពីផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសហការី ជាពិសេសការបាត់បង់ធនធានសុខាភិបាលដ៏មានតម្លៃមួយនៅក្នុងខេត្តមណ្ឌលគិរី ដោយករណីនេះជាតម្រូវការសំខាន់សម្រាប់វិធានការការពារដែលប្រសើរឡើងនៅតាមគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក