ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមមេធាវីរាជរដ្ឋាភិបាលប្រកាសលេខទូរសព្ទទាក់ទងសម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋរងគ្រោះពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា

រាជធានីភ្នំពេញ៖ ក្រោយការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូន លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD. ) របស់អតីតឧកញ៉ា ឡេង ចាន់ណា

ក្រុមមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកមេធាវី គី តិច ដោយទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាលជាតំណាង និងការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.) ។

ក្នុងនោះផងដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងការងារ តាមប្រព័ន្ធទូរសព្ទចំនួន ៣ខ្សែ នៅរៀងរាល់ម៉ោងធ្វើការរួមមាន ៖ 017 991 115, 012 518 999 និង 010 447 300៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក