ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សកម្មជនថៃម្នាក់ដែលបង្អត់អាហារខ្លួនឯងអំឡុងការឃុំខ្លួនបណ្តោះអាសន្នបានស្លាប់កាលពីម្សិលមិញ

ថៃ៖ អគ្គនាយកដ្ឋានអប់រំកែប្រែនៃប្រទេសថៃបានឱ្យដឹងថា សកម្មជនសិទ្ធិមនុស្សថៃដែលត្រូវបានឃុំខ្លួនពីបទបរិហារកេរ្តិ៍ និងប្រមាថលើអង្គព្រះមហាក្សត្រម្នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ ខណៈដែលជនត្រូវចោទរូបនេះបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯងនៅក្នុងមន្ទីរឃុំឃាំង។ គួរឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតខាងលើឈ្មោះ Netiporn Sanae-sangkhom ជាសកម្មជនមកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ "Thaluwang" ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែមករាមកម្ល៉េះ។

អ្នកនាង Netiporn ត្រូវបានចោទប្រកាន់ក្រោមច្បាប់ការពារព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹងរាជវង្សថៃនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយយុវជនជាច្រើនរូប។ គួរបញ្ជាក់ថា ច្បាប់ស្ដីពីការការពារព្រះកិត្តិនាមនៃព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ថៃបានការពារយ៉ាងមុតមាំទៅលើព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ មហាវិច្ឆិរ៉ា ឡុងកន និងខ្សែរាជវង្សរបស់ព្រះអង្គ ដោយបទល្មើសប៉ះពាល់ដល់ព្រះមហាក្សត្រអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

គួរបញ្ជាក់ថា ស្រ្តីខាងលើបានចាប់ផ្តើមបង្អត់អាហារខ្លួនឯងភ្លាមៗ ក្រោយការឃុំខ្លួនដើម្បីតវ៉ាប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌ថៃ ហើយខាងពន្ធនាគារក៏បានសម្រេចបញ្ជូននាងទៅកាន់មន្ទីរពេទ្យដើម្បីតាមដានស្ថានភាពសុខភាពផងដែរ។ ស្រ្តីរូបនេះត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា "Boong" ហើយត្រូវបានអគ្គនាយកដ្ឋានអប់រំកែប្រែប្រកាសថាស្ថានភាពរបស់នាងបានធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ ជាពិសេសគឺទន់ដៃជើង និងធ្លាក់ចុះខ្សោយស្មារតី ព្រមទាំងមានអាការៈវង្វេងវង្វាន់ផងដែរ។ បើតាមសេចក្ដីប្រកាសដដែលបញ្ជាក់ថា ស្រ្តីរូបនេះបានបដិសេធមិនព្រមលេបវីតាមីន និងជាតិរ៉ែផ្សេងៗដែលផ្តល់ដោយគ្រូពេទ្យ និងបានទទួលមរណភាពនៅវេលាម៉ោង ១១៖២២នាទីថ្ងៃត្រង់។ 

យោងតាមប្រភពពីសមាគមមេធាវីការពារសិទ្ធិមនុស្សបានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកទោសនយោបាយពីរនាក់នៅក្នុងប្រទេសថៃ ដែលបាន និងកំពុងធ្វើកូដកម្មបង្អត់អាហារដោយខ្លួនឯង។ ដោយឡែក កាលពីឆ្នាំ២០២៣កន្លងទៅ អ្នកធ្វើកូដកម្មបង្អត់អាហារក្នុងមន្ទីរឃុំឃាំងរបស់ថៃចំនួនពីរនាក់ដែលត្រូវបានឃុំខ្លួនក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ត្រូវបានដោះលែងជាបណ្តោះអាសន្នដោយសារការព្រួយបារម្ភអំពីបញ្ហាសុខភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក