ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update ចុងក្រោយរឿង Ronaldo ផ្ទេរទៅ Manchester City

បាល់ទាត់៖ រឿងរ៉ាវផ្ទេរកីឡាករ Cristiano Ronaldo ទៅកាន់ក្លិបមេឃខៀវ Manchester City កាន់តែឡើងកំដៅក្តៅគគុក ស្របពេលដែលអ្នកគាំទ្រជាច្រើនជាពិសេសអ្នកគាំទ្ររបស់ Manchester United ហាក់សំដែងការខកចិត្តខ្លាំង ជុំវិញដំណឹងនេះដែលប្រភពធំៗជាច្រើនអះអាងថា កិច្ចចរចាសម្រេចសឹងតែ ៩៥ភាគរយទៅហើយ។

សេចក្តីរាយការណ៍ចុងក្រោយបង្អស់បានឱ្យដឹងថា កិច្ចចរចាទំនងជានឹងកាន់តែខិតជិតចេញជារូបរាងផ្លូវការហើយ ក្រោយពីគេដឹងថា Ronaldo បានប្រមូលសម្ភារៈផ្ទាល់ខ្លួនចេញពីទូផ្ទុកឥវ៉ាន់ផ្ទាល់ខ្លួន ដោយបានប្រាប់ទៅកាន់ក្លិបយក្សអ៊ីតាលីនេះថា គេគ្មានបំណងចង់បន្តអាជីពនៅ Serie A បន្តទៀតឡើយ។

ដោយឡែក បើយោងតាមសារព័ត៌មានអង់គ្លេស Sky Sport បានបញ្ជាក់បន្ថែមថា Ronaldo នឹងមិនមានវត្តមានជាមួយ Juventus សម្រាប់ការប្រកួតទល់នឹង Empoli សម្រាប់ចុងសប្តាហ៍នេះឡើយ បន្ទាប់ពីដំណឹងផ្ទេរទៅកាន់ Man City កាន់តែលេចឡើងផ្ទួនៗ។

គួរដឹងដែរថា ដំណឹងនៃការចរចានាំយក Ronaldo ទៅកាន់ទីក្រុង Manchester សាជាថ្មីនេះបានកើតឡើង ក្រោយពេលដែលលោក Pep Guardiola ក៏ដូចជាក្លិប Manchester City បានបរាជ័យក្នុងការនាំយក Harry Kane មកបំពេញតំបន់ប្រយុទ្ធ ខណៈការចាកចេញរបស់ Sergio Aguero ទៅកាន់ Barcelona នៅតែមិនទាន់មានអ្នកជំនួសតំណែងរបស់គេបានសមស្របនៅឡើយ។

ប្រភពកន្លងមកបានអះអាងថា Man City បានដាក់សំណើរ ២៥លានផោនទៅកាន់ Juventus រួមជាមួយប្រាក់ឈ្នួលប្រមាណ ២៥ម៉ឺនផោនក្នុងមួយសប្តាហ៍សម្រាប់កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក