ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ

ភ្នំពេញ៖ សាលាសប្បុរសធម៌ឥណ្ឌា Netajisuhas Chandra Bose ដែលមានទីតាំងនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចែកអំណោយដល់សិស្សក្រីក្រជាង៣០០នាក់ ដើម្បីអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រគល់អំណោយនោះលោកសាស្ត្រាចារ្យនៃសាលា Netajisuhas Chandra Bose លោក សែន ឧត្តម មានប្រសាសន៍ថា ការធ្វើសប្បុរសធម៌ថ្ងៃនេះគឺដើម្បីចូលរួមអបអរសាទរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ១៤ ឧសភា ២០២៤។ លោកថានេះក៏ជាការរឹតចំណងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌាឱ្យរឹងមាំផងដែរ។

លោកថា៖ «ខ្ញុំចង់អបអរសាទរ(ថ្ងៃព្រះអង្គប្រសូត្រ) ដល់ចឹងសប្បាយចិត្ត បងប្អូនឥណ្ឌាខ្ញុំក៏មក ហើយក៏មានស្ថានទូតមានអីមកក៏ខ្ញុំសប្បាយចិត្ត»។ (24.50-25.00)

ក្នុងកម្មវិធីថ្ងៃនេះក៏មានការចូលរួមពីតំណាងស្ថានទូតឥណ្ឌាផងដែរដោយមានចែកនូវអាហារ សៀវភៅ ប៊ិច និងពិនិត្យជំងឺដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃផងដែរ។

តំណាងសមាគមឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងថា តាំងពីឆ្នាំ១៩៩៣មក សមាគមឥណ្ឌានៅកម្ពុជាបានព្យាយាមក្នុងការលើកម្ពស់មិត្តភាពជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈការរៀបចំនូវពិធីសប្បុរសធម៌ ការចែករម្លែកវប្បធម៌ជាមួយកម្ពុជា កីឡា និងសាសនាជាដើម។ ការចូលរួមនេះក៏ព្រោះតែប្រទេសទាំងពីរធ្លាប់មានប្រវត្តិទាក់ទងគ្នាជាយូរមកហើយក្នុងប្រវត្តិសាស្ត្រ។

ប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញលោក ទិន ចំរើន គាំទ្រសកម្មភាពរបស់សាលា Netajisuhas Chandra Bose ដោយថាមិនត្រឹមតែបានជួយដល់កុមារ និងពលរដ្ឋក្រីក្រនោះទេ វានឹងធ្វើឱ្យប្រជាជនកម្ពុជានិងឥណ្ឌាកាន់តែជិតស្និតបន្ថែមទៀតតាមរយៈរូបភាពទាំងនេះ។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ព្រះអង្គមានព្រះជន្មាយុគម្រប់៧១ ព្រះវស្សា ក្នុងឆ្នាំ២០២៤នេះ។

ទំនាក់ទំនងការទូតកម្ពុជា និងឥណ្ឌា បានចាប់ផ្ដើមនៅឆ្នាំ១៩៥២ និងបន្តដល់បច្ចុប្បន្ន។ ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១ ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក