ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាលចេញដំណើរនៅម៉ោងប្រមាណ ៨និង១៥នាទីព្រឹក។

ប្រតិភូអមនាយករដ្ឋមន្ត្រី និងស្ត្រីទី១កម្ពុជាទៅទស្សនកិច្ចរួមមាន អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស សុខ ចិន្តាសោភា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់នៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្ពុជា។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សោភ័ណ្ឌ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាក្នុងដំណើរទស្សនកិច្ចនៅកូរ៉េក្រៅពីជួបប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាកូរ៉េហើយ សម្ដេចធិបតីក៏នឹងចូលរួមវេទិការធុរកិច្ចកម្ពុជាកូរ៉េ ជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗ និងជួបពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េផងដែរ។

លោកថា៖ «ក្រុមហ៊ុននឹងជួបសម្ដេចធិបតីរួមមានក្រុមហ៊ុនវិស័យសំខាន់ៗមួយចំនួនដូចជាឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ហិរញ្ញវត្ថុនិងធនាគារ ហេដ្ឋារចនាសម្ព័ន្ធសំណង់ បច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនផលិតផ្គត់ផ្គង់ឱសថ និងសំភារៈបរិក្ខាវេជ្ជសាស្ត្រជាដើមផងដែរ»។

សម្ដេចធិបតីនឹងត្រលប់មកកម្ពុជានៅថ្ងៃទី១៨ ខែឧសភា ចុងសប្ដាហ៍នេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក