BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៨៥ករណី ខណៈអ្នកជំងឺ ៣០៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩១,៣៦៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨៥៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៧,២៩៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៧០៨ករណី៕