ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោរម្លឹករូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយនឹងពាក្យថា «អរគុណ»

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលមានទាំងសខ្មៅនិងពណ៌ចាស់ៗដែលបង្ហាញពីសកម្មភាពរបស់សម្ដេចក្នុងការងារជានាយករដ្ឋមន្ត្រីកន្លងទៅ។

មើលទៅសកម្មភាពក្នុងរូបថតទាំងនេះគឺមិនក្រោម២០ឆ្នាំនោះទេ មានទាំងសកម្មភាពរបស់សម្ដេចចុះជួបកសិករនៅតាមវាលស្រែ សម្ដេចទទួលឆ្លើយសំណួរអ្នកសារព័ត៌មានដោយផ្ទាល់ជាដើម។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃអង្គារ៍ ទី១៤ នេះថា ៖ «ប្រហែល៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹកដែលសុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ។ សូមអរគុណចំពោះបងប្អូនដែល

បានជួយរករូបថតទាំងនេះ»។

យូរៗម្ដង សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកាលពីអតីតកាលរបស់សម្ដេចក្នុងបណ្ដាញសង្គមដោយអមនូវប្រវត្តិមួយចំនួនទាក់ទងនឹងរូបនោះផងដែរ។

គួរឲ្យដឹងដែរថាសម្ដេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ដេចបានក្លាយជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ និងបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ១៩៨៤ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មុននឹងក្លាយជាប្រធានព្រឹទ្ធសភានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក