ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អយ្យការអមសាលាដំបូងខេត្តកំពង់ធំសម្រេចផ្ទេរសមត្ថកិច្ចសំណុំរឿងរបស់ឈ្មោះ ស៊ុន ចន្ធី និងបក្ខពួកមកកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ខេត្តកំពង់ធំ៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចេញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានសម្រេចផ្ទេរសមត្ថកិច្ចក្នុងសំណុំរឿងព្រហ្មទណ្ឌបទ "ឆបោក" ដែលទាក់ទងនឹងជនសង្ស័យឈ្មោះ ស៊ុន ចន្ធី និងបក្ខពួក ឱ្យមកស្ថិតក្រោមចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការជំនួសវិញ។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបញ្ជាក់ថា "កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ពត ធារ៉ា, ឈ្មោះ សៀង ស៊ីណន, ឈ្មោះ ឃឹម ឈន, ឈ្មោះ ស៊ន ស៊ុនហេង, ឈ្មោះ នេត សៅ, ឈ្មោះ អៀវ វ៉ាន់ហៀង, ឈ្មោះ អ៊ុត ចាន់លី និងឈ្មោះ កែវ យីន ដែលបានប្តឹងប្រឆាំងនឹងឈ្មោះ ស៊ុន ចន្ធី ព្រមទាំងបក្ខពួកដែលមានឈ្មោះ អ៊ី សារៀម និងឈ្មោះ ព្រឹក ញៀន ដោយបានលើកឡើងថា ឈ្មោះ ស៊ុន ចន្ធី ដែលមានតួនាទីជាអតីតប្រធានប្រត្តិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានប្រកាសប្រមូលថវិកាពីសមាជិកចំនួន ១៩នាក់ ដោយតម្រូវឲ្យក្នុងម្នាក់ៗបង់ប្រាក់ចំនួន ១,៦០០,០០០៛ (មួយលានប្រាំមួយសែនរៀល) ដើម្បីធ្វើការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀនក្នុងឆ្នាំ២០២៣។ ក្រោយពីបានធ្វើការប្រមូលថវិកាពីសមាជិកទាំងអស់បានចំនួន ២៨,៤០០,០០០ (ម្ភៃប្រាំបីលានបួនសែនរៀល) រួចរាល់ ហើយឈ្មោះ ស៊ុន ចន្ធី បានធ្វើការសន្យាថា បើគណបក្សភ្លើងទៀន មិនបានធ្វើការឃោសនាបោះឆ្នោតទេនោះ ឈ្មោះ ស៊ុន ចន្ធី នឹងប្រគល់ប្រាក់ដែលបានបង់នោះឲ្យទៅសមាជិកវិញទាំងអស់ ។ ក្រោយមកទៀត ឈ្មោះ ស៊ុន ចន្ធី បានលាឈប់ពីគណបក្សភ្លើងទៀន ហើយបានយកថវិកាទាំងនោះទៅបង្កើតគណបក្សផ្សេងមួយទៀត ដោយមិនបានប្រគល់ថវិកាទាំងនោះទៅឲ្យសមាជិកដែលបានបង់ប្រាក់វិញនោះទេ"

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបញ្ជាក់បន្ថែមថា ក្រោយពីដំណើរការស៊ើបអង្កេតយ៉ាងល្អិតល្អន់ តំណាងអយ្យការបានធ្វើការបើកការស៊ើបសួរ និងស្នើឲ្យដាក់ស្ថិតនៅក្រោមការពិនិត្យទៅលើឈ្មោះ ស៊ុន ចន្ធី, ឈ្មោះ ម៉ី សារៀម, និងឈ្មោះ ព្រឹក លឿន ពីបទ "ឆបោក" តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។

សេច​​ក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ប៉ុន្តែកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន និងឃាត់ខ្លួននៅ រាជធានីភ្នំពេញពាក់ព័ន្ធនឹងបទល្មើសមួយផ្សេងទៀត។ ដើម្បីធានាដល់ប្រយោជន៍សាធារណៈ សុវត្ថិភាព សន្តិសុខ សង្គម និងដំណើរការល្អ ក៏ដូចជាភាពឆាប់រហ័សនៃយុត្តិធម៌តុលាការ តំណាងអយ្យការបានធ្វើការស្នើសុំការអនុញ្ញាតដើម្បីផ្ទេរសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៣ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ តាមរយៈលិខិតលេខ ១០៩៧ កយ.រប/២៤ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។ ក្រោយមក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជូនសំណុំរឿងខាងលើ មកដល់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការជាសមត្ថកិច្ចរួចរាល់ផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក