ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាស្នើដល់ទូតកម្ពុជានៅចក្រភពអង់គ្លេសជំរុញការលុបបំបាត់ព័ត៌មានអវិជ្ជមានពីកម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានស្នើដល់ឯកអគ្គរាជទូតថ្មីកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ លោកស្រី ទួត បញ្ញា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ។

ការជំរុញនេះធ្វើឡើងក្នុងពេលដែលសម្ដេចសភាធិការធិបតីទទួលជួបឯកអគ្គរាជទូតថ្មីកម្ពុជាលោកស្រី ទួត បញ្ញា នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាកម្ពុជា ដោយសម្ដេចប្រធានរដ្ឋសភា ឃួន សុដារី បានលើកឡើងថាប្រយោជន៍ជាតិគឺជាបញ្ហាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច។

នាយកខុទ្ទរការល័យសម្ដេចប្រធានលោក កែវ ពិសិដ្ឋ បានដកស្រង់ប្រសាសន៍របស់សម្ដេចសភាធិការធិបតីថា៖ «សម្ដេចបានលើកទឹកចិត្តជំរុញលោកជំទាវធ្វើយ៉ាងណាមានបុរេសកម្មដើម្បីជំរុញលើកពីភាពវិជ្ជមានរបស់កម្ពុជាដែលមានពេលខ្លះទទួលរងការវាយប្រហារយ៉ាងអយុត្តិធម៌ ត្រូវព្យាយាមរកសសហការជាមួយចក្រភពអង់គ្លេសពីភាពវិជ្ជមានរបស់កម្ពុជានៅចក្រភពអង់គ្លេសដើម្បីឱ្យប្រជាជនរបស់អង់គ្លេសស្គាល់កម្ពុជាបានកាន់តែច្រើនថែមទៀត ហើយក៏អាចទាក់ទាញអ្នកទេសចរណ៍ឱ្យបានមកកាន់តែច្រើន ក៏ដូចជាអ្នកវិនិយោគិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតដើម្បីធ្វើណាចូលរួមចំណែកធ្វើឱ្យមានឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង»។

ឯកអគ្គរាជទូតលោកស្រី ទួត បញ្ញា បានបេ្តជ្ញាចិត្តថានឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗ របស់សម្តេចរដ្ឋសភាធិបតី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរសម្ដេចសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ជាដើម។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្តថា នាពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។

សម្តេចបានសង្កត់ធ្ងន់ថាការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជននិងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក