លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ទណ្ឌិត ៥២នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា ឆ្នាំ២០២៤

ភ្នំពេញ៖ ទណ្ឌិត ៥២នាក់ត្រូវបានលើកសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត បានចូលរួមកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះរបស់ទណ្ឌិតដែលបានកែប្រែខ្លួនល្អ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី/ខេត្ត ដើម្បីលើកសំណើស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំក្រសួងយុត្តិធម៌។

យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគា ឱ្យដឹងថា អង្គប្រជុំបានដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន៥២នាក់ ស្រី៧នាក់។

ទណ្ឌិតត្រូវបានលើកសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងនោះមាន បន្ធូរបន្ថយទោស៣ខែ៖ ១៤នាក់ ស្រ្តី២នាក់, បន្ធូរបន្ថយទោស៦ខែ៖ ១៦នាក់ ស្រ្តី១នាក់, បន្ធូរបន្ថយទោស៩ខែ៖ ៩នាក់ ស្រ្តី២នាក់, បន្ធូរបន្ថយ១២ខែ៖ ៣នាក់, អាចបន្ធូរបន្ថយ១២ខែ៖ ១នាក់, អាចបន្ធូរបន្ថយច្រើនដង៖ ១នាក់ ស្រ្តី១នាក់ និងលើកលែងទោស៖ ៨នាក់ ស្រ្តី១នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក