ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន១គ្រឿង ចូលចតនៅកម្ពុជា ដើម្បីចូលរួមសមយុទ្ធនាគមាស

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលរួមសមយុទ្ធនាគមាស។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ៩៨៥ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរង កងទ័ពជើងទឹករំដោះប្រជាជនចិនភាគខាងត្បូង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិននេះ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺដើម្បីចូលរួមសមយុទ្ធនាគមាសលើកទី៦ ដែលនឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុ។

ចំពោះលក្ខណៈបច្ចេកទេសរបស់នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន លេខ៩៨៥ ជាប្រភេទនាវាពហុមុខងារ Type-071 បណ្ដោយប្រវែង២១០ម៉ែត្រ ទទឹងប្រវែង២៨ម៉ែត្រ ជម្រៅទឹកប្រវែង០៧ម៉ែត្រ ល្បឿន២៥ ណត និងមានទំងន់ផ្ទុក២៥០០០តោន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក