ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទឹកជំនន់នៅឥណ្ឌូណេស៊ីបណ្ដាលឱ្យមានអ្នកស្លាប់កើនលើស ៤១នាក់ និងមានអ្នកបាត់ខ្លួន ១៧នាក់

ឥណ្ឌូណេស៊ី៖ មន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបានប្រាប់មកកាន់សារព័ត៌មាននាថ្ងៃទី១៣ ខែឧសភានេះថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងលំហូរកម្អែភ្នំភ្លើងនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ បានកើនឡើងដល់ ៤១នាក់ហើយ ខណៈមនុស្សចំនួន ១៧នាក់ទៀតត្រូវបានបាត់ខ្លួន។

គួរឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកភ្លាមៗប៉ុន្មានម៉ោងជាប់គ្នា បានបណ្ដាលឱ្យថ្មកម្អែលភ្នំភ្លើងបានហូរចាក់ចូលទៅក្នុងស្រុកចំនួនពីរនៅលើកោះស៊ូម៉ាត្រាកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលទឹកជំនន់បានជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង និងវិហារសាសនាជាច្រើនកន្លែង។ 

មន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃកោះស៊ូម៉ាត្រាម្នាក់បានថ្លែង​ប្រាប់សារព័ត៌មាន AFP យ៉ាងដូច្នោះថា៖ "ទិន្នន័យគិតត្រឹមយប់មិញ មានជនរងគ្រោះចំនួន ៣៧បានស្លាប់ ក៏ប៉ុន្តែនៅពេលព្រឹកព្រលឹមតួលេខអ្នកស្លាប់បានកើនឡើងដល់ ៤១នាក់"។ លោកបន្ថែមថា ក្រុមភ្នាក់ងារសង្គ្រោះកំពុងញាប់ដៃញាប់ជើងស្វែងរកជនរងគ្រោះ ១៧នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួនក្នុងស្រុក Agam និងស្រុក Tanah Datar ជាតំបន់ដែលរងគ្រោះដោយទឹកជំនន់ខ្លាំងជាងគេ។ 

មន្រ្តីដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារផ្តោតសំខាន់បំផុតទៅលើការ​ស្វែងរក​និង​សង្គ្រោះ​ជន​រង​គ្រោះ និងកិច្ចការបន្ទាប់គឺការការពារ និងជម្លៀស​ជន​ងាយ​រងគ្រោះ​។ គួរបញ្ជាក់ថា បើតាមរូបភាពពីសារព័ត៌មាននានាបង្ហាញថា បណ្តោយផ្លូវសំខាន់ៗក្នុងស្រុក ព្រមទាំងផ្ទះសម្បែង និងវិហារសាសនាជាច្រើនកន្លែងបានរងការជន់លិច និងរងការខូចខាតជាខ្លាំង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក