ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Xabi Alonso៖ Leverkusen ត្រៀមជាស្រេចដើម្បីក្លាយជាក្រុមមិនចាញ់សោះក្នុងមួយរដូវកាល Bundesliga

កីឡា​៖ ក្រោយបំបាក់ក្រុម VfL Bochum យ៉ាងចាស់ដៃ ៥-០ កាលពីយប់មិញនេះ គ្រូបង្វឹករបស់ម្ចាស់ជើងឯក Bundesliga លោក Xabi Alonso ថ្លែងថា Bayer Leverkusen បានត្រៀមខ្លួនជាស្រេចសម្រាប់ការក្លាយទៅជាម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលមិនចាញ់ប្រកួតណាមួយសោះពេញមួយរដូវកាល។ 

Leverkusen ដែលកំពុងព្យាយាមប្រដេញពានរង្វាន់ ៣ ក្នុងមួយរដូវកាលនេះ កំពុងព្យាយាមរក្សាកំណត់ត្រាដ៏អស្ចារ្យដែលក្លាយជាក្រុមនៅទ្វីបអឺរ៉ុបដំបូងគេបង្អស់ប្រកួតមិនចាញ់សោះ ៥០ប្រកួតជាប់ៗគ្នា ស្របពេលដែលនៅសល់ត្រឹមតែមួយប្រកួតទៀតប៉ុណ្ណោះទល់នឹង Augsburg នាថ្ងៃទី១៨ ខែឧសភានេះ នឹងប្រសិនបើមិនចាញ់ការប្រកួតចុងក្រោយនេះ មានន័យថា Bayer Leverkusen នឹងក្លាយជាក្រុមដំបូងគេបង្អស់ដែលប្រកួតមិនចាញ់សោះពេញមួយរដូវកាលនៃលីគកំពូលអាល្លឺម៉ង់។ 

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមដែលដឹកនាំដោយ Xabi Alonso បានវ៉ាដាច់កំណត់ត្រារបស់ Benfica កាលពីឆ្នាំ១៩៦៥ បន្ទាប់ពីបន្តមិនចាញ់ទល់នឹង AS Roma នឹងឈានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ ក្រោយជ័យជម្នះទល់នឹង Bochum នេះបានធ្វើឱ្យ Leverkusen ក្លាយជាក្រុមទីបីក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលនៅតែមិនស្គាល់បរាជ័យគ្រប់ការប្រកួតក្រៅដីពេញមួយរដូវកាល។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត Alonso និយាយដូច្នេះថា៖ "ក្រោយកាតក្រហមលើខ្សែការពារ Passlack របស់ក្រុមម្ចាស់ផ្ទះ វាបានកែប្រែការប្រកួតនេះទាំងស្រុងសម្រាប់យើង"។ លោកបន្តថា៖ "ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនេះ ដែលជាលទ្ធផលដ៏សំខាន់សម្រា​​ប់យើង។ សម្រាប់យើងពេលនេះគឺមានគោលដៅដ៏អស្ចារ្យមួយនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺការឈ្នះជើងឯកដោយមិនចាញ់ការប្រកួតណាមួយសោះពេញមួយរដូវកាល ដែលជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត Bundesliga"។ 

គួរបញ្ជាក់ថា Bayer Leverkusen នឹងត្រូវទទួលស្វាគមន៍ FC Augsburg នៅទឹកដីរបស់ខ្លួននាថ្ងៃទី១៨ ខែឧសភានេះ មុននឹងបន្តជួប Atalanta សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League នាថ្ងៃទី២៣ ខែឧសភា នាទីក្រុង Dublin ប្រទេសអៀរឡង់ មុនបញ្ចប់រដូវកាលរបស់ខ្លួនក្នុងការប្រកួតពាន DFB Pokal នាថ្ងៃទី២៦ ខែឧសភា ទល់នឹងក្រុមលីគទី២អាល្លឺម៉ង់ FC Kaiserslautern៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក