ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

GGAS OPEN DAYS នឹងផ្ដល់ឪកាសដល់សិស្សានុសិស្សទទួលបានអាហាររូបករណ៍ និងការបញ្ចុះតម្លៃជាច្រើន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងមានការរៀបចំកម្មវិធី GGAS OPEN DAYS ២០២៤ សម្រាប់លោកលោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សដែលកំពុងស្វែងរកសាលាដែលមានស្តង់ដារនិងគុណភាពខ្ពស់ដើម្បីប្តូរឲ្យបុត្រធីតាលោក លោកស្រីដើម្បីចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី 2024-2025 នាពេលខាងមុខ។

គោលបំណងនៃការរៀបចំកម្មវិធី GGAS OPEN DAYS ឡើងគឺដើម្បី

-ផ្តល់ឪកាសឲ្យសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលអាចមកសិក្សាស្វែងយល់ពីកម្មវីធីសិក្សាល្អៗរបស់សាលា

-ផ្តល់អាហារូបករណ៍៣០%ចំពោះការបង់ថ្លៃសិក្សា៣ឆ្នាំនិង១៥%សម្រាប់ឆ្នាំបន្តបន្តាប់រហូតរៀនចប់ថ្នាក់ទី១២

-ផ្តល់ជួននូវបណ័្ណបញ្ជុះតម្លៃដែលមានតម្លៃចាប់ពី៥០០$ រហូតដល់ ២០០០$

-ព្រមទាំងផ្តល់ជូនឥតគិតថ្លៃលើការដាក់ពាក្យនិងធ្វើតេស្តចូលរៀន

គួរបញ្ជាក់ផងដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស មានការទទួលស្គាល់ និងសហការពីស្ថាប័នអប់រំសំខាន់ៗជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB (The International Baccalaureate) ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools – CIS) ស្ថាប័នអប់រំ College Board ដែលក្នុងនោះមានស្ថាប័នអប់រំសំខាន់ៗដូចជាស្ថាប័នអប់រំអន្តរជាតិ ACT ស្ថាប័នអប់រំអន្តរជាតិ AP និងស្ថាប័នអប់រំ SAT ដែលជាស្ថាប័នអប់រំផ្តល់ការប្រលងត្រៀមចូលរៀនសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ព្រមទាំងមានការគាំទ្រ និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធជាច្រើនទៀត។

សាលាអាមេរិកាំងហ្គោលឌិនហ្គេតមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB កម្មវិធីសិក្សាភាសាខ្មែរ កម្មវិធីសិក្សាអាមេរិកាំង និងកម្មវិធីសិក្សាភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។ ជាពិសេសសិស្សានុសិស្សដែលសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតនឹងទទួលបានព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលារៀន Busche Academy នៅសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថែមទៀតផង។ សាលាអាមេរិកាំងហ្គោលឌិនហ្គេតលើកកម្ពស់សិស្សានុសិស្សចូលរួមការប្រលងប្រជែងនានា ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត ភាសាអង់គ្លេស កីឡា ថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមសកម្មភាពសង្គមនានា និងមានទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេសជាច្រើនដើម្បីឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងអភិវឌ្ឍបំនិនជីវិតបន្ថែម។

បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានសាខាចំនួន៤ ដែលមានទីតាំងនៅខណ្ឌដូនពេញចំនួន១(សាខាស៊ីសុវត្ថិ) នៅខណ្ឌទួលគោកចំនួន១(សាខាទួលគោក) និងនៅខណ្ឌសែនសុខចំនួន២ (សាខាផ្លូវម៉ៃដា និងសាខាភ្នំពេញថ្មី)។ ទន្ទឹមនឹងនេះដែរ សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងបើកដំណើរការសាខាថ្មី នៅខណ្ឌមានជ័យ (ផ្លូវ៦០ម៉ែត) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក