ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីបារាំងសង្ឃឹមថា Mbappe នឹងចូលរួមជួយក្រុមបាល់ទាត់បុរសនៅព្រឹត្តិការណ៍អូឡាំពិក

កីឡា៖ ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) ថ្លែងថា លោកសង្ឃឹមថាកំពូលកីឡាករ Kylian Mbappe នឹងមានវត្តមានជាមួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤នេះ ដែលធ្វើឡើងនៅក្នុងទីក្រុងប៉ារីស។ 

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិបារាំង Kylian Mbappe ទើបនឹងបានប្រកាសកាលពីថ្ងៃសុក្រថារូបគេនឹងចាកចេញពី Paris St Germain ដែលតាមប្រភពជាច្រើនបានអះអាងថា កីឡាកររូបនេះទំនងជានឹងចូលរួមជាមួយក្រុម Real Madrid នៅទឹកដីអេស្ប៉ាញ។ 

តាមរយៈវីដេអូមួយនៅលើបណ្ដាញសង្គម X លោក Macron  ថ្លែងថា៖ "ខ្ញុំមិនមានអ្វីបរិយាយច្រើនឡើយក្រៅតែពីការរំពឹងថា Real Madrid នឹងអនុញ្ញាតឱ្យ Kylian Mbappe អាចបង្ហាញខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤"។ 

គួរបញ្ជាក់ថា Kylian Mbappe បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ និងធ្លាប់បានបង្ហាញខ្លួន ៧៧ប្រកួតជាមួយក្រុមជម្រើសជាតិបារាំង និងរួមចំណែកក្នុងការជួយឱ្យបារាំងគ្រងជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ម្តងកាលពីឆ្នាំ២០១៨ នៅលើទឹកដីរុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក