ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកសិស្សសាលាមួយគ្រឿង

ឥណ្ឌូណេស៊ី៖ ប៉ូលិសឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះថា មានមនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកសិស្សវិទ្យាល័យមួយគ្រឿង ដែលហេតុការណ៍នេះកើតឡើងនៅក្នុងកោះជ្វា Java កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រុងខាងលើមានដឹកអ្នកសិស្សានុសិស្ស និងគ្រូបង្រៀនសរុបប្រមាណ ៦០នាក់ ដែលធ្វើដំណើរចេញពីទីក្រុង Depok ឆ្ពោះទៅកាន់ទីក្រុង Lembang ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយ ពោលគឺជាកម្មវិធីអបអរសាទរការបញ្ចប់ការសិក្សារបស់សិស្សានុសិស្សថ្នាក់វិទ្យាល័យ។ 

ប៉ូលិសបានបញ្ជាក់ថា បើតាមសាក្សីនៅក្នុងហេតុការណ៍នេះបានឱ្យដឹងថា ដំបូងឡើយរថយន្តនេះបានធ្វើដំណើរជាធម្មតាទេ មុននឹងមកដល់ចំណុចកើតហេតុក៏មានបញ្ហាបច្ចេកទេសគ្រប់គ្រងលែងបាន និងរេចង្កូតទៅឆ្វេង និងបុករះជាមួយឡានមួយគ្រឿង និងបានបន្តទៅបុកជាមួយម៉ូតូបីគ្រឿងផ្សេងទៀត។ សមត្ថកិច្ចក្នុងតំបន់បានបញ្ជាក់ថា៖ "ក្នុងចំណោមអ្នកស្លាប់ទាំង ១១នាក់នោះមានសិស្សសាលាចំនួន ៩នាក់ គ្រូបង្រៀនម្នាក់ ព្រមជាមួយអ្នកធ្វើដំណើរដោយម៉ូតូម្នាក់ទៀត"។ ដោយឡែក បើតាមរបាយការណ៍របស់ប៉ូលិស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលប្រហែល ៤០នាក់ទៀត។ 

មេប៉ូលីសចរាចរណ៍ក្នុងតំបន់ Undang Syarif Hidayat បានប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុការណ៍ខាងលើត្រូវបានគេសង្ស័យថាទំនងមកពីបញ្ហាហ្វ្រាំងរបស់រថយន្តក្រុងបានដំណើរការខុសប្រក្រតីមុនពេលជួបគ្រោះថ្នាក់ ប៉ុន្តែយ៉ាងណាមិញសមត្ថកិច្ចក៏បានបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក