ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ីស្រាអែលបន្តការវាយប្រហារលើតំបន់ហ្គាហ្សា និងពង្រីកការឈ្លានពានបន្ថែមទៅក្នុងទីក្រុង Rafah

អន្តរជាតិ៖ អ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើទីតាំងមួយចំនួននៃតំបន់ហ្គាហ្សាបន្ថែមនៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ដែលរួមទាំងទីក្រុង Rafah ខណៈអ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសមនុស្សចេញពីតំបន់នេះកាន់តែច្រើនឡើង ស្របពេលដែលអង្គការសហប្រជាជាតិឯណោះវិញព្រមានថា ការលុកលុយភ្លាមៗនៃទីក្រុងដែលមានហ្វូងមនុស្សយ៉ាងសម្បើមនេះ ពិតជាមានការប្រថុយនឹងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត។

ប្រភពពីអ្នកសារព័ត៌មាន AFP មន្រ្តីសុខាភិបាល ព្រមទាំងសាក្សីនៅក្នុងតំបន់ហ្គាហ្សាផ្ទាល់បានរាយការណ៍ថាមានការវាយប្រហារនៅទូទាំងតំបន់នេះ ខណៈអង្គការសហប្រជាជាតិអះអាងថាការផ្តល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាត្រូវបានរារាំង បន្ទាប់ពីទាហានអ៊ីស្រាអែលនៅតែបាន និងបន្តផ្គើនទៅលើក្រុមមជ្ឈដ្ឋានអន្តរជាតិដែលប្រឆាំងនឹងប្រតិបត្តិការរបស់ខ្លួន ព្រមទាំងបានចូលទៅដល់ភាគខាងកើតនៃទីក្រុង Rafah ទៀតផងនៅក្នុងសប្តាហ៍នេះ។ 

គួរបញ្ជាក់ថា សកម្មភាពរបស់កងកម្លាំងអ៊៊ីស្រាអែលបានជះឥទ្ធិពល និងកាត់ផ្តាច់តម្រាយផ្លូវដឹកជញ្ជូនជំនួយចូលទៅកាន់តំបន់នេះ និងផ្អាកចរាចរណ៍តាមបណ្ដាផ្លូវសំខាន់មួយចំនួនទៀត។ សេចក្តីថ្លែងការណ៍មួយរបស់មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah ឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ២១ស្លាប់ក្នុងហេតុការណ៍វាយប្រហារកាលពីយប់មិញ និងមានមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។

នៅ​ក្នុងទីក្រុង Rafah ឯណោះវិញ សាក្សី​ផ្ទាល់បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំងក្លា​នៅ​ជិត​ផ្លូវ​ឆ្លង​កាត់​ជាមួយ​ប្រទេស​អេហ្ស៊ីប ខណៈប្រភពផ្សេងទៀតបានអះអាងពីការវាយប្រហារដោយឡែកមួយនៅភាគខាងជើងតំបន់ហ្គាហ្សាផ្ទាល់។ ក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍បានចោទប្រកាន់លើកងកម្លាំងអ៊ីស្រាអែលពី "ការពង្រីកការលុកលុយចូលទៅក្នុងទីក្រុង Rafah ជាពិសេសការក្តោបក្តាប់លើតំបន់សំខាន់ៗមួយចំនួននៅចំណុចកណ្ដាល និងភាគខាងលិចនៃទីក្រុងនេះ"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក