ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិក និង ៨​​ប្រទេសផ្សេងទៀតបោះឆ្នោតប្រឆាំងនឹងការអនុញ្ញាតឱ្យប៉ាឡេស្ទីនចូលជាសមាជិក UN

អន្តរជាតិ៖ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រសមាជិកភាពដល់ប៉ាឡេស្ទីន ត្រូវបានអនុម័តជាមួយនឹងការគាំទ្រដ៏លើសលប់កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយបានផ្តល់សិទ្ធិថ្មីបន្ថែមដល់អាជ្ញាធរប៉ាឡេស្ទីនក្នុងនាមជារដ្ឋសង្កេតការណ៍មិនមែនសមាជិក។ 

គួរបញ្ជាក់ថា ការបោះឆ្នោតម្សិលមិញនេះប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន ១៤៣បានបង្ហាញជំហរក្នុងការគាំទ្រឱ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះកម្ពុជាក៏បានបោះឆ្នោតគាំទ្រផងដែរ។ ដោយឡែក ក្នុងនោះមានប្រទេសចំនួន ២៥បានបោះឆ្នោតអនុប្បវាទ ខណៈប្រទេសចំនួន ៩ផ្សេងទៀតរួមមានឆេក ហុងគ្រី អាហ្សង់ទីន មីក្រូនេស៊ី ណាអ៊ូរូ ប៉ាលូ ប៉ាពួញូហ្គីណេ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបោះឆ្នោតប្រឆាំងនឹងការចូលជាសមាជិកពេញសិទ្ធិក្នុង UN របស់ប៉ាឡេស្ទីន។

ក្នុងនោះផងដែរ តាមរយៈសំណេរដែលដាក់ចេញដោយប្រទេសអារ៉ាប់រួមបានដាក់ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងបានបញ្ជាក់ថា៖ "រដ្ឋប៉ាឡេស្ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសមាជិកភាពក្នុងអង្គការសហប្រជាជាតិ"៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក