ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី​ ឱ វណ្ណឌីន៖​ តួនាទីរបស់គ្រូពេទ្យសំខាន់​បំផុត​ គឺការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស​

បន្ទាយមានជ័យ​៖​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា តួនាទីរបស់គ្រូពេទ្យសំខាន់​បំផុត​ «ការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស​» ដោយមិនទាមទារលក្ខខណ្ឌអ្វីទាំងអស់ ដេីម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ​ ត្រូវបង្ខិតការផ្ដល់សេវាសុខាភិបាលឱ្យទៅកៀកនិងប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានលេីកឡេីងដូចនេះ នៅក្នុងកិច្ចប្រជុំពង្រឹងការផ្តល់សេវាថ្នាក់មណ្ឌលសុខភាព និងការអនុវត្តអំពីក្របខ័ណ្ឌអនុវត្តការ ជំរុញបង្កើនថែទាំសុខភាពបឋម នៅខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៤។

ជាមួយគ្នានោះលោកស្រី ក៏បានណែនាំ​ដល់មន្ត្រីសុខាភិបាល​ មណ្ឌលសុខភាព ដែលគ្រប់ដណ្តប់ប្រជាពលរដ្ឋ​ ត្រូវធ្វេីការក្តាប់ឱ្យបាន​ចំនួនប្រជាជន​ ជាពិសេសស្រ្តីមានផ្ទៃពោះ​ អ្នកមានជំងឺលេីសឈាម​ ទឹកនោមផ្អែម​ និងជំងឺផ្សេងៗ​ ត្រូវដឹងឱ្យច្បាស់​ពីស្ថានភាពរបស់ពួកគាត់​ និងត្រូវបង្កេីតនៅបណ្តាញទំនាក់ទំនងនៅមូលដ្ឋានឱ្យបានល្អនៅក្នុងសហគមន៍។

លោកស្រីបញ្ជាក់ទៀតថា​ មន្ត្រីសុខាភិបាល​ ក្រុមគ្រូពេទ្យ​ ត្រូវប្រកបការងារដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌​ មិនត្រូវមានការប្រើពាក្យពេចន៍ឱ្យបានសមរម្យចំពោះអ្នកជំងឺ​ឡេីយ​។

ក្នុងឱកាសនោះដែរ តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត​ ឡេ​ ច័ន្ទសង្វាត​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា​ មន្ទីរនៅតែបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ សុខាភិបាលខេត្តស្រះកែវ តាមរយៈការងារទប់ស្កាត់ជំងឺឆ្លង ការបណ្តុះបណ្តាល ការងារចងសម្ព័ន្ធ មេត្រី និងកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, មន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ជាមួយមន្ទីរពេទ្យបង្អែកស្រុកអារញ្ញប្រាថេត និងមន្ទីរពេទ្យមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត​ ឱ្យដឹងទៀតថា ភាគីទាំងពីរតែងជួបប្រជុំពិភាក្សាទ្វេភាគី លើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរ បទពិសោធន៍, ពង្រឹងសមត្ថភាពជំនាញ និងការរឹតចំណងសាមគ្គីភាព សហភាតរៈ និងកិច្ចសហ ប្រតិបត្តិការក្នុងនាមជាប្រទេសជាប់របងភូមិផងជាមួយ ដែលកិច្ចការងារនេះ យើងធ្វើបានល្អប្រសើរ៕​

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក