ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិនជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

ការថ្លែងឡើងរបស់រដ្ឋមន្រ្តីបរិស្ថានគឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ស្របនឹងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរជាង ៨លាននាក់។

លោកបញ្ជាក់ថា មិនចំពោះតែការវិនិយោគរបស់ប្រទេសចិនប៉ុណ្ណោះទេ ក្រសួងបរិស្ថានសូមគាំទ្រដល់ការវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត កម្ពុជាមានភាពបៃតង និងប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ភាពស្អាតរបស់កម្ពុជា គឺបានមកពីភាពស្អាតនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋគ្រប់រូប និងភាពស្អាតនៅជុំវិញខ្លួនគ្មានសំរាម គ្មានសំណល់ប្លាស្ទិក ដែលជាមូលហេតុនៃប្រភពចម្លងមេរោគ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក