ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះទៀត។

លោក ស សុខា បញ្ជាក់ដូចនេះក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា បានរម្លឹកដល់អង្គពិធីជាង១ ២០០នាក់ អំពីការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះឬមីន និងមេរោគអេដស៍ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។

ភ្ជាប់នឹងការគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ លោកក៏បានបង្ហាញការកត់សម្គាល់ជូនអង្គពិធីទៀតថា កាលពីឆ្នាំ២០២៣ ស្វីសដែលមានប្រជាជនជាង៨លាននាក់ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់មានប្រជាជនជាង៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មានអ្នកស្លាប់ជាង១ ០០០នាក់។

គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។

ក្នុងន័យនេះ រដ្ឋមន្រ្តីមហាផ្ទៃ លោក ស សុខា បានបង្កើនសំឡេងអំពាវនាវដោយទទូចទៅកាន់ភាគីពាក់ព័ន្ធបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋនិងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន ត្រូវពាក់មួកឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ ជាដើម។

សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក